ថៃ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៩ រដ្ឋាភិបាលថៃបានអនុម័តច្បាប់ថ្មី ហាមមិនឲ្យមានការជក់បារីនៅតាមទីសាធារណៈទៀតទេ។ អ្នកល្មើសនឹងប្រឈមមុខការផាកពិន័យ ៥,០០០បាត (ប្រមាណ ១៥៩ ដុល្លារអាមេរិក)

រូបតំណាង

យោងតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អ្នកជក់បារីនឹងមិនអាចដុតបារីជក់នៅតាមទីកន្លែងណាតាមចិត្តនឹកឃើញទៀតទេ ចាប់ពីថ្ងៃទី ៣ខែកុម្ភៈតទៅ។ វាមិនមែនមានន័យថា ពួកគេនឹងមិនអាចមានសិទ្ធិជក់បារីទេ ប៉ុន្តែពួកគេអាចជក់បាន ក្នុងរយៈចម្ងាយយ៉ាងហោចណាស់ ៥ម៉ែត្រពីច្រកទ្វារចេញចូលនៅតាមអគារឯកជននិងរដ្ឋតែប៉ុណ្ណោះ។

ទីកន្លែងដែលពួកគេនឹងមិនអាចអុជបារីជក់បានមានដូចជា គ្រឹះស្ថានជួល, ខុនដូ, ហាងស្រា ឫផាប់, អូតែល, អគារ, កន្លែងច្រៀងខារ៉ាអូខេ, ភោជនីយដ្ឋាន, ហាងអ៊ុតសក់, សួនច្បារ, កន្លែងដាក់ឡាន, អាងហែលទឹក, សាលារៀន, ផ្សារ និង ចំណតឡានក្រុង ជាដើម។ ជាការពិតណាស់ ពួកគេនឹងឃើញផ្លាកហាមមិនឲ្យជក់បារីនៅកន្លែងទាំងអស់នោះ ។

រដ្ឋាភិបាលថៃក៏បានចេញច្បាប់ថ្មីលុបបំបាត់បន្ទប់ជក់បារី ដែលមាននៅព្រលានយន្តហោះក្នុងប្រទេសថៃផងដែរ។ យោងតាមសារព័ត៌មានថៃក្នុងស្រុកបានឲ្យដឹងថា ព្រលានយន្តហោះធំៗ ចំនួន៦កន្លែងដូចជា ព្រលានយន្តហោះសុវណ្ណាភូមិ, ដនមឿង, ឈៀងម៉ៃ, ភូកេត, ហាត់យ៉ៃ និង ម៉េហ្វាលាង នឹងមិនមានបន្ទប់សម្រាប់ឲ្យភ្ញៀវជក់បារីទៀតទេ។ យ៉ាងណាមិញ ពួកគេនឹងជំនួសដោយការបង្កើតកន្លែងជក់បារីនៅបរិវេណខាងក្រៅអគារវិញ៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]