អេស្ប៉ាញ៖ ក្លិប Barcelona បានធ្វើការបន្តកិច្ចសន្យាថ្មីជាមួយលោក Ernesto Valverde សម្រាប់រយៈពេលពេញមួយរដូវកាលថ្មី ២០១៩/២០២០ ជាបន្ត។ នេះបើតាមការប្រកាសផ្លូវការនៅលើគេហទំព័ររបស់ក្លិប។ 

ក្លិប Barcelona និងគ្រូបង្វឹក Ernesto Valverde បានឈានដល់ការចុះកិច្ចព្រមព្រៀងលក្ខខណ្ឌផ្សេងៗ ដើម្បីបន្តកិច្ចសន្យារបស់ភាគីទាំងពីរសម្រាប់រដូវកាលថ្មីជាបន្ត អមជាមួយជម្រើសបន្ថែមផ្សេងទៀត។

ការចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១៥ ខែកុម្ភៈនេះផ្ទាល់តែម្តង នៅឯកីឡដ្ឋាន Camp Nou របស់ក្លិប Barcelona៕ 

លោក Ernesto Valverde
លោក Ernesto Valverde

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]