អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester United បានចេញរបាយការណ៍លម្អិត ស្តីអំពីតម្លៃទឹកប្រាក់ដែលត្រូវបង់ឱ្យលោក Jose Mourinho បន្ទាប់ពីក្លិបបានបញ្ចប់កិច្ចសន្យាហើយដាក់លោក Ole Gunnar Solskjaer មកដឹកនាំក្រុមជំនួសវិញ។ Manchester United បានបង់លុយសំណងក្រោយពេលបណ្តេញចេញចំនួន ១៩,៦លានផោន ដល់លោក Jose Mourinho និងជំនួយការរបស់គាត់។

លោក Jose Mourinho និងជំនួយការ

គួរបញ្ជាក់ថា លោក Jose Mourinho ត្រូវបានក្លិប Manchester United សម្រេចចិត្តបណ្តេញចេញពីតំណែង ក្រោយពេលដឹកនាំក្រុមប្រកួតចាញ់ Liverpool ដោយលទ្ធផល ៣ទល់នឹង១ នាំឱ្យ Manchester United ត្រូវធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៦ និងក្រោមក្រុមកំពូលតារាងចំនួន ១៩ពិន្ទុ។  លោក Jose Mourinho បានចាកចេញពីក្លិប Man UTD អមជាមួយក្រុមជំនួយការរបស់លោករួមមានដូចជា គ្រូបង្វឹកអ្នកចាំទី, អ្នកត្រួតពិនិត្យកីឡាករ, គ្រូផ្នែកកាយសម្បទាននិងកម្លាំងជាដើម។

តួលេខនៃចំនួនទឹកប្រាក់ដែលបង់ទៅឱ្យក្រុមការងាររបស់លោក Jose Mourinho នេះ ត្រូវបានក្លិប Manchester United បង្ហាញឱ្យដឹងតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លិបកាលពីពេលកន្លងទៅ។ បើទោះបីជាបែបណាក៏ដោយ Manchester United នៅតែទទួលបានប្រាក់ចំណេញជាង ៤៤លានផោនដដែល បើទោះបីជាក្លិបត្រូវបង់សំណងជាង ២០លានផោនយ៉ាងណាក្តី៕

លោក Ed Woodward
កីឡាកររបស់ Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]