អាមេរិក៖ ចាប់តាំងពីសម្រេចបន្តកុងត្រាជាមួយផលិតកម្មSMមក តារាចម្រៀងស្រី Tiffany អតីតសមាជិកក្រុម SNSD បានវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញ និងបានចុះកុងត្រាថ្មី ជាមួយនឹងផលិតកម្មចម្រៀងនៅឯទីនោះ។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះផងដែរ Tiffany ក៏ទើបតែបញ្ចេញបទចម្រៀងដ៏ថ្មីស្រឡាងរបស់ខ្លួន មួយបទទៀតចំណងជើងថា «Lips On Lips» ដែលជាបទចម្រៀងដែលនាង និងមិត្តភក្តិចំនួនពីរនាក់ទៀតរបស់នាងឈ្មោះថា Satica និង Kev Nish រួមគ្នាសរសេរ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ មិត្តភក្តិជិតដិតរបស់ Tiffany ដែលមានឈ្មោះ Satica រូបនេះ ត្រូវបានគេដឹងថា នាងគឺជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្ម Transparent Agency ជាមួយនឹង Tiffany និងអ្វីដែលពិសេសជាងនេះទៅទៀតនោះ នាងថែមមានឈាមជ័យជាខ្មែរ ពោល Satica គឺជាកូនខ្មែរ សញ្ជាតិខ្មែរអាមេរិក ដោយសារតែនាងទៅរស់នៅទីនោះតាំងពីតូច។

Tiffany និង Satica ពេលកំពុងជួយគ្នាធ្វើបទចម្រៀង

លើសពីនេះទៅទៀតនោះ នៅថ្ងៃValentine’s Day ម្សិលមិញនេះ តារាចម្រៀងស្រី Tiffany ក៏បានធ្វើការ Live វីដេអូនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ជាមួយនឹងមិត្តភក្តិរបស់នាង ដោយក្នុងនោះក៏មាន Satica ផងដែរ។

យ៉ាងណាមិញ នាអំឡុងពេលកំពុងធ្វើការLive វីដេអូ Tiffany បាននិយាយពាក្យថា «Happy Valentine's day» ជាភាសាកូរ៉េ ក្រោយឮបែបនេះ ស្រាប់តែSetica បាននិយាយជាភាសាអង់គ្លេសទៅ Tiffany វិញថា «និយាយពីអ្វីហ្នឹង ខ្ញុំមិនយល់ទេ» បន្ទាប់មក Tiffany បានតបវិញថា «I don’t know how to say in Cambodian» «ខ្ញុំមិនដឹងនិយាយថាម៉េចទេ ជាភាសាខ្មែរ»។ ក្រោយមក Setica ក៏បានបង្រៀន Tiffany ក៏ដូចជាប្រិយមិត្តដែលកំពុងតែទស្សនាការ Live ពីភាសាខ្មែរមួយពាក្យថា «ជំរាបសួរ» ថែមទៀតផង។

ក្រោយពីទស្សនាការLive វីដេអូនេះហើយ អ្នកគាំទ្រកម្ពុជាទាំងអស់ សឹងតែមិនចង់ជឿថា Tiffany នាងមានមិត្តកភក្តិ គឺជាជនជាតិខ្មែរដែរ ហើយជាពិសេសនោះ Setica រូបនេះថែមទាំងមានសមត្ថភាពខ្ពស់ ធ្លាប់ជួយTiffany ក្នុងការនិពន្ធបទចម្រៀងរបស់នាង មិនតែប៉ុណ្ណោះ នាងថែមទាំងជាអ្នកនិពន្ធមួយរូប ប្រចាំផលិតកម្មចម្រៀងនៅអាមេរិកថែមទៀតផងដែរ៕ 

ទស្សនាវីដេអូ Live ខាងក្រោម៖

Tiffany និង Satica ពេលកំពុងជួយគ្នាធ្វើបទចម្រៀង
Tiffany ជាមួយ Satica និងមិត្តភក្តិដើរលេងជាមួយគ្នា
Tiffany ជាមួយ Satica និងមិត្តភក្តិដើរលេងជាមួយគ្នា
Satica
Satica
Satica
Satica
Satica
Tiffany
Tiffany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]