ភ្នំពេញ៖ បទថ្មីៗជាច្រើនរបស់តារាចម្រៀងជាច្រើនផលិតកម្ម បានចេញបណ្តើរៗហើយ ដែលក្នុងនោះរាល់បទចម្រៀងថ្មីៗរបស់ពួកគេសុទ្ធតែ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យជាច្រើន ជាពិសេសនោះគឺមហាជនភាគច្រើនបានចាំអារម្មណ៍ទៅលើអត្ថន័យចម្រៀង និងក្បាច់រាំប្លែកៗរបស់ពួកគេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកBmo ដែលជាគូស្នេហ៍របស់ កញ្ញាយូរី បានបញ្ចេញបទចម្រៀងសម្រាប់ចូលឆ្នាំខាងមុខ ដើម្បីរាំលេងកម្សាន្ត ដែលមានចំណងជើងថា «អ៊ីតេរក»។

ចំណងជើងក៏មើលទៅក៏ពិតជាប្លែក ចំណែកឯសាច់ភ្លេងក៏ពីរោះ និងកន្ទ្រាក់អារម្មណ៍អ្នកស្តាប់តែម្តង មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីចេញបទនេះភ្លាម តារារូបនេះក៏បានបញ្ចេញក្បាច់រាំយ៉ាងប្លែករបស់ខ្លួន ជាសាធារណៈ មានមហាជនជាច្រើនបានឈរមើលព្រាតតែម្តង។

ក្រោយពីបានឃើញការរាំ ក៏ដូចជាបទថ្មីរបស់តារារូបនេះ បានធ្វើឲ្យមហាជនជាច្រើន ក៏បានសរសើរដល់លោក ដែលជារៀងរាល់ឆ្នាំតែងតែមានអ្វីប្លែកចែកជូនមហាជនជានិច្ច៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Bmo
Bmo
Bmo
Bmo និងយូរី
បទថ្មីរបស់ Bmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]