ថៃ៖ ទោះបីជាឈ្មោះប្តីប្រពន្ធមិនមានដូចមុន តែមិត្តភាពនិងការរាប់អានគ្នានូវតែមានសម្រាប់តារាស្រី Pat Napapa និងអតីតស្វាមីលោក Ben។

ជាក់ស្តែងក្នុងថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ លោក Ben បានមកជួបជុំជាមួយ Pat និងកូនប្រុស។ លោកបានផុសរូបថតជុំគ្រួសារមួយសន្លឹកនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយសំណេរខ្លីមួយថា «Happy Birth Day Racing & Happy Valentine Day 2019 សូមឲ្យម៉ាក់ និង Racing មានសុខភាពរឹងមាំ មានសេចក្តីសុខឲ្យច្រើនៗ គិតឬធ្វើអ្វីបានសម្រេចដូចក្តីប្រាថ្នាគ្រប់យ៉ាង»។

ចំណែកឯ Pat ក៏បានផុសរូប Ben កំពុងតែបី Racing នៅក្នុងអ៊ិនស្តារក្រាមរបស់នាង និងភ្ជាប់ជាមួយសំណេរខ្លីមួយដូចគ្នាថា « HBD មានសេចក្តីសុខទាំងពីរនាក់ណា៎»។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈដែលទើបតែរំលងទៅថ្មីៗនេះជាថ្ងៃកំណើតរបស់ Racing ដែលជាកូនប្រុសរបស់ពួកគេទាំងពីរ។ ដូច្នេះការជួបជុំលើកនេះជាការជួបជុំសម្រាប់ថ្ងៃកំណើតរបស់កូនផង និងសម្រាប់ថ្ងៃនៃក្តីស្រលាញ់ផង៕

ទស្សនារូបភាពខាងក្រោម៖    

រូបដែលBenផុស
រូបដែលPatផុស
Pat និងកូនប្រុស
Pat និងកូនប្រុស
Ben និងកូនប្រុស
Ben និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]