ភ្នំពេញ៖ ស្របពេលដែលឱកាសទិវានៃក្ដីស្រលាញ់ ឬ Valentine’s Day ក្នុងឆ្នាំ២០១៩ បានឈានចូលមកដល់ហាង E&M Coffee បានរៀបចំធ្វើកម្មវិធីមួយ ដើម្បីចែករំលែកក្ដីស្រលាញ់ជាមួយលោកតាៗ ដែលមានមុខរបរជាអ្នកធាក់ស៊ីក្លូ នៅក្នុងទីក្រុងភ្នំពេញប្រមាណជា ៤០ នាក់ កាលពីថ្ងៃពុធ ទី១៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

នៅក្នុងសកម្មភាពសប្បុរសធម៌ និងការចែករំលែកក្ដីស្រលាញ់ដ៏រីករាយមួយនេះដែរ ក្រុមការងាររបស់ហាង E&M Coffee បានរៀបចំដូចជា បាយ ភេសជ្ជៈ របស់អនុស្សាវរីយ៍ និងកញ្ចប់ថវិកាមួយចំនួនបន្ថែមទៀតផងដែរ ជូនដល់លោកអ៊ំ លោកតា ដែលមានរបរជាអ្នកធាក់ស៊ីក្លូទាំង ៤០ នាក់។ ក្នុងវេលាប្រកបដោយភាពរីករាយ អ៊ំៗ និងលោកតារាជាច្រើននាក់បានបង្ហាញនូវស្នាមញញឹម និងអារម្មណ៍កក់ក្ដៅគ្រប់ៗគ្នា ក្រោយពីបានទទួលកាដូនៃក្ដីស្រលាញ់ពីក្រុមការងាររបស់ E&M Coffee ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងពិសេសនៅទីតាំង E&M Coffee សាខាបឹងកេងកង។

ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee

បន្ទាប់ពីការពិសាអាហារ ទទួលអំណោយជាសម្ភារៈ និងថវិកាត្រូវបានចប់សព្វគ្រប់ហើយ ក្រុមការងាររបស់ E&M Coffee បានចំណាយពេលរួមគ្នា ដើម្បីជិះស៊ីក្លូលំហែកម្សាន្តនៅតាមបណ្ដោយដងផ្លូវ ក្បែរមាត់ទន្លេ ដែលមានលោកតា និងអ៊ំៗធាក់ស៊ីក្លូជាតៃកុង ហើយបានថតរូបភាពច្រើនសន្លឹកទុកជាអនុស្សាវរីយ៍ជាមួយអ៊ំៗ និងលោកតាអ្នកធាក់ស៊ីក្លូផងដែរ។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់ហាង E&M Coffee ក្នុងការចូលរួមជាមួយសកម្មភាពសង្គម ព្រោះថាកន្លងមកហាងកាហ្វេដ៏ល្បីមួយនេះក៏ធ្លាប់បានចុះទៅជូនអាហារ និងភេសជ្ជៈដល់បងៗ និងលោកពូៗប៉ូលិសចរាចរដែលកំពុងបំពេញការងារនៅលើដងផ្លូវក្នុងទីក្រុងភ្នំពេញផងដែរ ព្រមទាំងសកម្មភាពនានាជាច្រើនទៀត។

សម្រាប់លោកអ្នកដែលចង់ញ៉ាំអាហារឆ្ងាញ់ៗជាច្រើនមុខ ភេសជ្ជៈចម្រុះជាច្រើនប្រភេទ អាចអញ្ជើញទៅកាន់ហាង E&M Coffee បាន ដែលមានទីតាំងចំនួនពីរសាខា គឺសាខាទីមួយស្ថិតនៅម្ដុំបឹងកេងកង ផ្ទះលេខ ៦១ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ទីតាំងទី ២ ស្ថិតនៅផ្សារឈូកមាសផ្លាហ្សា មានទីតាំងនៅផ្ទះលេខ ៦៤៣ ផ្លូវ ២០១១ រាជធានីភ្នំពេញ (ម្តុំផ្សារពិភពថ្មីឈូកមាស)៕

ខាងក្រោមនេះ ជារូបភាពមួយចំនួនកាលពីថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee ជាមួយលោកតាអ្នកធាក់ស៊ីក្លូទាំង ៤០ នាក់៖

ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee
ថ្ងៃចែករំលែកក្ដីស្រលាញ់របស់ E&M Coffee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]