ភ្នំពេញ៖ តើលោកអ្នកកំពុងធុញទ្រាន់ជាមួយនឹងក្លិនឆ្អាប ឬក្លិនមិនល្អនៅក្នុងទូទឹកករបស់អ្នកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយទូទឹកកកសាមសុងទា្វរពីរ ម៉ូឌែល Twin Cooling Plus ដែលមានភាពបត់បែន និងភាពងាយស្រួលបំផុត។ 

ទូទឹកកកម៉ូឌែល Twin Cooling Plus

ខាងក្រោមនេះ គឺជាហេតុផល និងចំណុចពិសេស ដែលអាចធ្វើឱ្យអតិថិជនទាំងអស់មិនអាចដកចិត្តចេញពីទូទឹកកកស៊េរីថ្មីមួយនេះបាន៖

- មានជម្រើសនៃថាមពលត្រជាក់ និងថាមពលបង្កក៖ លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពលបង្កកនេះអាចផលិតទឹកកកបានទាន់ចិត្តយ៉ាងអស្ចារ្យ។

- មានមុខងារបំលែងដ៏វៃឆ្លាត៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតា ដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

- ស៊ីថាមពលតិចបំផុត ៖ ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសម្លេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

- អាចរក្សាភាពត្រជាក់រហូតដល់ទៅ ១២ ម៉ោងក្នុងករណីភ្លើងដាច់៖ ពិតមែនទេ? គ្មានអ្វីព្រួយបារម្ភជាងពេលដែលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ។ ការច្នៃប្រឌិតថ្មីរបស់សាមសុង គឺរចនាមកយ៉ាងពិសេសដើម្បីពន្យាសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ ហើយនៅតែរក្សាភាពត្រជាក់បានរហូតដល់ ១២ ម៉ោង នៅក្នុងផ្នែក Cool Pack។

- គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកឡើយ៖ ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល។ តែប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកកបានយ៉ាងល្អ។ វាមានប្រព័ន្ធការពារក្លិនពីកន្លែងកកកុំឱ្យទៅកន្លែងត្រជាក់ និងការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះលោកអ្នកអាចទុកអាហារនៅគ្រប់កន្លែង ដោយរក្សាបាននូវរសជាតិដើមទាំងស្រុងបាន។

- អាចរក្សាអាហារឱ្យនៅស្រស់បានរយៈពេលយូរ ៖ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកកតែម្តង ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់ជានិច្ច។

គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកឡើយ
អាចរក្សាអាហារឱ្យនៅស្រស់បានរយៈពេលយូរ
រក្សាសំណើមបានរហូតដល់ទៅ 70%
មានមុខងារបំលែងដ៏វៃឆ្លាត
ទូទឹកកកម៉ូឌែល Twin Cooling Plus

*** សូមប្រញាប់ឡើង! ស្រលាញ់សុខភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកសូមជ្រើសរើសទូទឹកកក Samsung Twin Cooling Plus ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]