ឥណ្ឌា៖ ក្មេងប្រុសឥណ្ឌាឈ្មោះ Lalit Patidar អាយុ១៣ឆ្នាំរស់នៅភូមិភាគកណ្តាលនៃប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជា "មនុស្សចចក" បន្ទាប់ពីរូបគេមានជំងឺចម្លែកជាប់ខ្លួនអស់ជាយូរ។

ជំងឺនេះត្រូវបានគេស្គាល់ឈ្មោះថា Hypertircosis ។ មនុស្សដែលកើតជំងឺនេះនឹងមានរោមដុះពេញខ្លួន គ្រប់កន្លែង ព្រមទាំងផ្ទៃមុខផងដែរ។  ជំងឺ Hypertircosis គឺជាជំងឺតំណពូជ តែក្នុងគ្រួសារ  Lalit គ្មាននរណាម្នាក់ធ្លាប់កើតជំងឺនេះពីមុនមកទេ។

រូបថតក្មេងប្រុស Lalit
រូបថតក្មេងប្រុស Lalit

យោងតាមប្រសាសន៍របស់អ្នកស្រី Parvatibai ដែលជាម្តាយបាននិយាយថា "ពេលគេកើតមកភ្លាម ខ្ញុំបានសញ្ចឹងមើលទៅគេជាង១ម៉ោងកន្លះ។ ពេលនោះខ្លួនប្រាណគេទាំងមូលត្រូវបានគ្របដណ្តប់ដោយរោមតែម្តង"។

ម្តាយឪពុក Lalit តែងតែព្យាយាមនាំគេទៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចធ្វើអ្វីបានឡើយក្រៅពីកោរសក់កូនប្រុសរបស់ពួកគាត់។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគ្រួសារ Lalit  ខិតខំរកមធ្យោបាយដើម្បីព្យាបាលជំងឺកម្រនេះ។ 

រោមលើផ្ទៃមុខ Lalit  មិនដុះវែងពេកក៏មិនខ្ចីពេកដែរ។ នេះបើតាមការបញ្ជាក់របស់ម្តាយរបស់គេ។  អ្នកស្រីតែងតែប្រាប់មនុស្សគ្រប់គ្នាថានេះគឺជាជំងឺមកពីកំណើត។ 

រូបថតក្មេងប្រុស Lalit

ជំងឺកម្រនេះបានធ្វើឲ្យក្មេងប្រុស Lalit មានភាពពិបាកខ្លាំងក្នុងការមើល ហូបចុក និង ដកដង្ហើម ជាដើម។  រូបគេបាននិយាយថា “ខ្ញុំពិតជាចង់ឲ្យរោមទាំងនេះជ្រុះចេញពីខ្លួនខ្ញុំណាស់។ ហើយខ្ញុំនឹងធំឡើងដោយគ្មានរោមទាំងនេះ។ ខ្ញុំពិតជាចង់កំចាត់វាចេញមែនទែន”។

Lalit បន្តថា “វាតែងតែចាក់ភ្នែកខ្ញុំជារឿយៗ។ នៅពេលខ្ញុំបរិភោគអាហារ រោមទាំងនេះតែងតែចូលមាត់ខ្ញុំ។ ពេលខ្លះវាបានធ្វើឲ្យខ្ញុំពិបាកដកដង្ហើមណាស់។ ហើយខ្ញុំតែងតែប្រើក្រមួនលាបក្នុងត្រចៀកដើម្បីទប់ស្កាត់កុំឲ្យវាចាក់ចូល"។

អាយុត្រឹម ១៣ឆ្នាំ ក្មេងប្រុស Lalit ធ្លាប់បានគេធ្វើបាបនិងសើចចំអកនៅសាលារៀនទៅហើយ។ តាមការបញ្ជាក់របស់ក្មេងប្រុស Dilip ដែលត្រូវជាមិត្តភក្តិរបស់ Lalit បាននិយាយថា “នៅពេលយើងដើរលេងជាមួយគ្នា មានក្មេងៗផ្សេងទៀតបានសើចចំអកដល់ Lalit និងបានហៅគេថា សត្វស្វា។ Dilip បន្តថា "ក្មេងទាំងអស់នោះក៏ធ្លាប់បានគប់ដុំថ្មទៅកាន់ Lalit ដែរ"

តែឥឡូវពួកយើងក្លាយជាមិត្តភក្តិនិងតែងតែលេងជាមួយគ្នារាល់ថ្ងៃ បន្ទាប់ពីលោកគ្រូបន្ទុកថ្នាក់បានផ្តល់ដំបូន្មានឲ្យពួកយើងថា កុំមើលងាយអ្នកដទៃ ជាពិសេសគឺ Lalit តែម្តង៕ 

មានវីដេអូនៅខាងក្រោម៖

រូបថតក្មេងប្រុស Lalit
រូបថតក្មេងប្រុស Lalit
រូបថតក្មេងប្រុស Lalit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]