ថៃ៖ ដូចដែរប្រិយមិត្តធ្លាប់ជ្រាបរួចមកហើយថាតារាសម្តែងប្រុស Punjun Prama បាននិយាយនៅមុខអ្នកកាសែតថា ខ្លូនចាប់អារម្មណ៍ និងមានចិត្តទៅលើតារាស្រី Thisa Varitthisa។ ជាមួយគ្នានេះដែរ Thisa បានចេញមកបកស្រាយដូចគ្នាថា នាងមិនដែលស្គាល់ ឬជិតស្និទ្ធជាមួយ Punjun ទេ។

ប៉ុន្តែថ្មីៗនេះមានលេចលឺនូវព័ត៌មានថា Punjun និង Thisa ទៅធ្វើបុណ្យជាមួយគ្នា។ ដោយឃើញបែបនេះធ្វើឲ្យអ្នកគាំទ្រសង្ស័យ តើពួកគេទាំងពីរជាសង្សារនឹងគ្នាហើយឬក៏យ៉ាងណា?

ជាក់ស្តែងលោក Punjun បានផ្តល់បទសម្ភាសន៍ និងបកស្រាយពីរឿងនេះយ៉ាងដូច្នោះថា៖

« ជាការពិតដែលខ្ញុំ Thisa និងមិត្តភក្តិជិតស្និទ្ធជាច្រើនទៀតបានទៅធ្វើបុណ្យជាមួយគ្នា។ ខ្ញុំនិង Thisa មិនទាន់ជាសង្សារនិងគ្នាទេ ពេលនេះជាបងប្អូននិងគ្នាសិន សម្រាប់ទៅថ្ងៃអនាគតប្រែប្រួលទៅជាយ៉ាងណានោះមិនទាន់ដឹងទេ ព្រោះត្រូវសន្សំពិន្ទុសិន តែរាល់ថ្ងៃនេះខ្ញុំក៏សប្បាយចិត្តហើយ។ ពេលជួបគ្នាមិនដែលនិយាយពាក្យផ្អែមល្ហែមអីទេ មានតែពាក្យផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក។ រូបថតគូមាននៅក្នុងទូរស័ព្ទ តែគិតថាមិនផុសល្អជាង ព្រោះខ្ញុំមិនចង់ឲ្យគ្រប់យ៉ាងវាលឿនពេក។ ពេលនេះ Thisa ចាត់ទុកខ្ញុំដូចបងប្រុសម្នាក់តែប៉ុណ្ណោះ បើពាក្យថាសង្សារប្រហែលជាត្រូវចាំច្រើនឆ្នាំទៀតក៏ថាបាន។ ទោះបីជាច្រើនឆ្នាំពិតមែនខ្ញុំនិងរង់ចាំ ចង់ពិសោធន៍ឲ្យដឹងថាសេចក្តីព្យាយាមរបស់ខ្ញុំមានពិតប្រាកដ»៕

Punjun និង Thisa
Punjun Prama
Punjun Prama
Thisa Varitthisa
Thisa Varitthisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]