កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈដែលក្រុមចម្រៀងលំដាប់កំពូលរបស់កូរ៉េ BTS បានទៅចូលរួម ក្នុងកម្មវិធីពានរង្វាន់ Grammy នៅឯសហរដ្ឋអាមេរិក សមាជិកក្រុមម្នាក់គឺ V បានធ្វើឲ្យក្រុមអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាការពិតណាស់ ទោះបីជាក្រុមអ្នកគាំទ្របានដឹងថា V មានចំណូលចិត្ត លើ​បទចម្រៀងរបស់ តារាអាមេរិកល្បីៗក៏ពិតមែន ប៉ុន្តែមិនស្មានថា លោកក៏ជាអ្នកគាំទ្ររបស់ Cardi B ម្នាក់ផងដែរ។

ជាក់ស្ដែង នៅពេលដែល Cardi B ចាប់ផ្ដើមសម្ដែងបទ Money ភ្លាម គ្រប់គ្នានៅក្នុងកម្មវិធី ហាក់បីដូចជារំភើបរីករាយយ៉ាងខ្លាំង ពួកគេបានបង្ហាញការគាំទ្រទៅកាន់ តារាស្រីរូបនេះ ក្នុងនោះក៏មាន V សមាជិកក្រុម BTS ម្នាក់ផងដែរ ដែលដល់ថ្នាក់ក្រោកឈរ រាំនិងច្រៀងតាមតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះទេ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ម្សិលមិញនេះ V ក៏បានបង្ហោះវីដេអូខ្លីមួយ នៅខណៈដែលលោកកំពុងតែច្រៀង និងរាំតាម ពេល Cardi B សម្ដែង។ ដោយ V បានបង្ហោះ ភ្ជាប់ជាមួយសារខ្លីៗថា «Cardi B» នៅក្នុងគេហទំព័រ Twitter របស់ BTS ផ្ទាល់តែម្ដង។ រហូតមកដល់ពេលនេះ មានអ្នកចូលទស្សនាជាង ៣លាននាក់ហើយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព V
រូបភាព Cardi B
រូបភាព BTS
រូបភាព Cardi B
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]