កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងនេះ ស្រាប់តែចេញលឺដំណឹងដ៏រំភើបមួយ សម្រាប់អ្នកគាំទ្រដែលដឹងថា អតីតសមាជិក 2NE1 នាង Park Bom នឹងComeback បទថ្មីនៅខែក្រោយនេះ បន្ទាប់ពីមិនចេញបទចម្រៀងទោលជិត៨ឆ្នាំ ក្រោមផលិតកម្ម D Nation។

យ៉ាងណាមិញ គ្រាន់តែពត៌មានដ៏កក្រើកនេះចេញភ្លាម ស្រាប់តែម្ចាស់ផលិតកម្ម YG លោក Yang Hyun Suk បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលមួយផ្ញើរទៅ Park Bom ថា៖ “បើទោះជានាងមិននៅក្រោមផលិតកម្ម YG ក្តី ក៏ខ្ញុំនៅតែជូនពរនាងឲ្យជោគជ័យសម្រាប់ការ Comeback នេះ”។ មិនត្រឹមតែប៉ុណ្ណោះ លោក Yang Hyun Suk ថែមទាំងដាក់សញ្ញាទ្រុងជ្រូក ពាក្យ 2NE1 ថែមទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាមិនចង់ជឿនោះទេថា លោក Yang Hyun Suk បង្ហោះសារបែបនេះ ក្រោយដឹងពីពេល Comeback របស់ Park bom។ ម៉្យាងវិញទៀត អ្នកគាំទ្រមួយចំនួនក៏សម្តែងការអរគុណ ចំពោះពាក្យជូនពរនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Park Bom
Park Bom
Yang Hyun Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]