ភ្នំពេញ៖ មុននេះបន្តិច ស្រាប់តែទទួលបានដំណឹងដ៏សែនសោកសៅបំផុត ព្រោះសិល្បករជើងចាស់ ដែលពោរពេញដោយសមត្ថភាពលោកតា ផ្លុង មឿក បានទទួលមរណៈភាពមុននេះបន្តិច ធ្វើឲ្យមហាជនជាច្រើនមានការសោកស្តាយ នៅក្នុងការបាត់បង់លោកយ៉ាងខ្លាំង។

យ៉ាងណាមិញប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា តារាជើងចាស់រូបនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្នាក់វង្វេងលែងស្គាល់អ្នកណា តែទោះបីជាខិតខំព្យាបាលលោកយ៉ាងអស់ពីសមត្ថភាព យ៉ាងណាក្តី ក៏មិនអាចស្រោចស្រង់ជីវិតរបស់លោកបាននោះដែរ។

នាពេលនេះដែរ សាកសពរបស់លោកតា ត្រូវបានគ្រួសារដឹកមកកាន់វត្តដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ មិនត្រឹមតែប៉ុណ្ណោះសម្លេងយំពីគ្រួសារលោកតា ក៏បានធ្វើឲ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង។ ខ្មែរឡូត ក៏សុំចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសព និងប្រជាជនខ្មែរ ដែលបានបាត់បង់សិល្បករដ៏មានសមត្ថភាពរូបនេះ៕

សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

លោកតា ផ្លុង មឿក
លោកតា ផ្លុង មឿក
លោកតា ផ្លុង មឿក ទទួលមរណភាពមុននេះ
លោកតា ផ្លុង មឿក ទទួលមរណភាពមុននេះ
លោកតា ផ្លុង មឿក ទទួលមរណភាពមុននេះ
សពលោកតា ផ្លុង មឿក ដឹកមកធ្វើបុណ្យនៅវត្ត
សពលោកតា ផ្លុង មឿក ដឹកមកធ្វើបុណ្យនៅវត្ត
សពលោកតា ផ្លុង មឿក ដឹកមកធ្វើបុណ្យនៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]