ចិន៖ គេថាចេះអី ចេះឱ្យប្រាកដ បើចេះប្រាកដ ប្រាក់រត់តាមហៅ។ ពាក្យនេះពិតជាត្រឹមត្រូវ និងមានន័យយ៉ាងជ្រៅបំផុត។ តួយ៉ាងដូចជាកញ្ញាចិនម្នាក់ដែលមានជំនាញផាត់ និងតុបតែងមុខ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

កាលពីពេលថ្មីៗនេះ កញ្ញា He Yuhong ដែលប្រិយមិត្តភាគច្រើនហៅនាងថា Yuyamika បានបង្ហោះវីដេអូផាត់មុខចូលទៅក្នុងបណ្តាញសង្គម Tik Tok ដែលផ្លាស់ប្តូរមុខមាត់របស់នាងទាំងស្រុងពីមនុស្សស្រីជនជាតិចិន មកក្លាយទៅជាមនុស្សស្រីជនជាតិស្បែកខ្មៅ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកប្រើប្រាស់បណ្តាញសង្គម។

គួរឱ្យដឹងផងដែរ កញ្ញា Yuyamika គឺជាអ្នកលេងយូធូបដ៏ល្បីម្នាក់ ដែលវីដេអូភាគច្រើនរបស់នាងសុទ្ធសឹងសម្តែងអំពីការផាត់មុខ ផ្លាស់ប្តូរមុខមាត់ទៅជាអ្នកតារាល្បីៗជាច្រើន មានទាំងលោក Michael Jackson, Johnny Depp, និងសូម្បី  Mona Lisa ក៏នាងអាចធ្វើបានដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា Yuyamika
កញ្ញា Yuyamika
កញ្ញា Yuyamika
កញ្ញា Yuyamika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]