ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា តារាសម្តែងដ៏ល្បីនាង Bella Ranee និងគូស្នេហ៍លោក Weir ពិតជាមានសុភមង្គលមែនទែន ព្រោះអ្នកគាំទ្រតែងតែ អ្នកទាំងពីរ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ដែលធ្វើអ្នកគាំទ្រមិនតិចនាក់នោះទេ លួចច្រណែនក្តីសុខអ្នកទាំងពីរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ គឺជាថ្ងៃ១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់ តារាសម្តែងដ៏ល្បីទាំងពីរដួងនេះ បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករទៀតហើយ នៅពេលដែលពួកគេ បង្ហាញភាពផ្អែមល្ហែម ដោយក្នុងថ្ងៃដ៏ពិសេសនេះ នាង Bella បានជូនកាដូជាផ្កាកុលាបជាច្រើនទង សម្រាប់ Weir។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរពីភាពរ៉ូមែនទិករបស់អ្នកទាំងពីរ ក្នុងការជូនផ្កាក្នុងថ្ងៃពិសេសបែបនេះ។ ក៏ប៉ុន្តែគ្រាន់តែម្តងនេះ ចម្លែកត្រង់ថាគេធ្លាប់តែឃើញមនុស្សប្រុសជូនមនុស្សផ្កាស្រី តែសម្រាប់ Bella នាងបែរជាជូនជាបាច់ផ្កាកុលាប សម្រាប់មិត្តប្រុសសំណព្វរបស់ខ្លួនទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Weir
Bella
Weir និង Bella
Weir និង Bella
ផ្កាដែល Bella ជូន Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]