កូរ៉េខាងត្បូង៖  Park Bom សមាជិកម្នាក់របស់អតីតក្រុមចម្រៀងនារី 2NE1 បានធ្វើឲ្យគាំទ្ររបស់នាងទាំងអស់មានអារម្មណ៍រំភើប និងភ្ញាក់ផ្អើល ដោយខ្លួននាងផ្ទាល់ប្រកាសថាត្រលប់មកវិញនៅខែក្រោយនេះ។

ដោយយោងតាមប្រភពព័ត៌មានមួយចុះផ្សាយក្នុងថ្ងៃទី១៥ ខែកុម្ភៈនេះបានឲ្យដឹងថា Park Bom នឹងចេញបទចម្រៀងថ្មីរបស់នាងនៅក្នុងខែមីនាខាងមុខនេះ។ដោយពេលនេះនាងនិងក្រុមការងារ កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការបញ្ចប់ចម្រៀងថ្មីនេះឲ្យរួចរាល់ជាស្ថាពរ។

គួរបញ្ជាក់ផងដែរថា នេះជាការត្រលប់មកវិញក្នុងរយៈពេល៨ឆ្នាំ បន្ទាប់ពីនាងបានចេញនូវបទចម្រៀងទោលចុងក្រោយដែលមានចំណងជើងថា «Don’t Cry» នៅក្នុងឆ្នាំ២០១១។

ទោះបីជាយ៉ាងក៏ដោយអ្នកគាំទ្រទាំងអស់ នឹងរង់ចាំការត្រលប់មកវិញរបស់ Park Bom យ៉ាងពិតប្រាកដនៅខែក្រោយនេះដោយក្តីស្រលាញ់ និងការនឹករលឹក៕

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]