ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយសានម៉ៅ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្រោមស្ថានភាពដ៏គួរឲ្យព្រួយបារម្ភ ខណៈពេលដែលថវិកានៅក្នុងការព្យាបាល ក៏ដូចជាជីវភាពរបស់លោកពេលនេះ កំពុងតែពិបាកខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកអ៊ឹម ជីវ៉ា ក៏បានធ្វើការចុះទៅសួរសុខទុក្ខដល់លោកផ្ទាល់ ដោយបានរៀបរាប់ ជាមួយនឹងស្ថានភាពជំងឺរបស់លោកពេលនេះ ធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជំងឺរបស់លោក នៅពេលនេះកាន់តែពិបាកខ្លាំងឡើងយ៉ាងដូច្នោះ។

បើតាមការរៀបរាប់របស់តារាប្រុសចិត្តធម៌រូបនេះ បាននិយាយថាតារាកំប្លែងរូបនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ដោយការពិបាកនៅក្នុងការដកដង្ហើមពេក ខាងមន្ទីរពេទ្យ ក៏បានធ្វើការចោះបំពង់ក របស់លោក ដូច្នោះហើយទើបធ្វើឲ្យលោកមិនអាចនិយាយបាននោះទេ នៅក្នុងពេលនេះ។

បន្ទាប់ពីបានដឹងពីស្ថានភាពជំងឺមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលមិននឹកស្មានថារយៈពេលជាច្រើនខែ ឆ្លងកាត់ការព្យាបាលយ៉ាងច្រើន ក៏ប៉ុន្តែនៅទាន់ឲ្យលោកមានភាពធូរស្បើយនៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយសាន ម៉ៅ
នាយសាន ម៉ៅ
នាយសាន ម៉ៅ និងគ្រត
ស្ថានភាពនាយសាន ម៉ៅ ពេលនេះ
ស្ថានភាពនាយសាន ម៉ៅ ពេលនេះ
ស្ថានភាពនាយសាន ម៉ៅ ពេលនេះ
ស្ថានភាពនាយសាន ម៉ៅ ពេលនេះ
សាររបស់លោកអ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]