ភ្នំពេញ៖ នៅចាំទេកម្មវិធីសប្បុរសធម៌ Couple Run ដែលបង្កើតឡើងដោយក្រុមហ៊ុននាឡិកាដៃម៉ាក ICE WATCH បានវិលមកវិញម្តងទៀតហើយសម្រាប់រដូវកាលឆ្នាំទី ៤ ដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ដូច្នេះនៅចាំអីទៀត! សំបុត្រ Couple Run នឹងចេញលក់នៅពេលឆាប់ៗនេះហើយ គឺនៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះតែម្តង។  សម្រាប់អ្នកដែលមានដៃគូ ឬអ្នកដែលចង់បង្កើនភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ  បងប្អូន  ប៉ាម៉ាក់  ឬ អ្នក Single ក៏អាចចូលរួមបានទាំងអស់គ្នាផងដែរ។

Couple Run

ប្រញាប់ឡើងទិញសំបុត្រទុកដើម្បីបានចូលរួមសប្បាយនៅថ្ងៃនោះជាមួយមនុស្សពិសេសនាឱកាសពិសេសដ៏កក្រើកពេញរាជធានីភ្នំពេញនេះតែម្តង នៅឆាក EDM ក្នុងរង្វង់ផ្សារទំនើប Aeon Mall Sen Sok City ហើយក៏មានកម្មវិធីកម្សាន្ត ប្លែកអារម្មណ៍ជាច្រើនទៀតដែលខុសប្លែកពីឆ្នាំមុនៗដាច់។

តម្លៃសំបុត្រត្រឹម ២៤,០០០រៀលប៉ុណ្ណោះថែមទាំងអាចក្លាយជាសមាជិក Couple Run ដែលជាអ្នកប្រកួតដើម្បីស្រ្តីនិងកុមារក្នុងថ្ងៃ ៨ មីនាទៀតផង។ ត្រឹម ២៤,០០០រៀល អ្នកមានសិទ្ធិចូលរួមរត់ ព្រមទាំងទទួលបានអាវយឺត Couple Run ដ៏ស្រស់ស្អាតមួយ និងម្សៅពណ៌មួយកញ្ចប់។  ជឿជាក់ថាអ្នកនឹងប្លែកអារម្មណ៍មែនទែន នៅពេលបានចូលរួមកម្មវិធីសប្បុរសធម៌ដ៏ធំមួយនេះ មិនសាកល្បងចូលរួមនឹងមិនដឹងថាបែបណាឡើយ។ មកជួបគ្នានៅថ្ងៃនោះទាំងអស់គ្នាណា៎៕

ទំនាក់ទំនងទិញសំបុត្រតាមលេខទូរសព្ទ៖ 077 75 1000 , 010 85 1000 

Couple Run ឆ្នាំមុន
Couple Run ឆ្នាំមុន
Couple Run ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]