ថៃ៖ ក្លិបបាល់ទាត់ Muangthong United ដែលទើបតែមកប្រកួតមិត្តភាពនៅប្រទេសកម្ពុជាកាលពីថ្ងៃទី ៩ កុម្ភៈ កន្លងទៅ បានធ្វើការប្រកាសបើករដូវកាលថ្មីហើយ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Muangthong បានធ្វើការផ្សាយផ្ទាល់ការប្រកាសបើករដូវកាល ២០១៩ របស់ក្លិប រួមមានការបង្ហាញសមាសភាពកីឡាករថ្មី ក៏ដូចជាបង្ហាញឯកសណ្ឋានថ្មីរបស់ក្លិប ដៃគូឧបត្ថម្ភផ្សេងៗទៀតផងដែរ។ ក្នុងនោះក្លិបក៏បានបញ្ចេញនូវវីដេអូមួយ ដែលនិយាយពីសមិទ្ធផលរបស់ក្លិប និងកីឡាករនីមួយៗរបស់ក្លិបផងដែរ។

រូបភាពពីវីដេអូរបស់ Muangthong United
រូបភាពពីវីដេអូរបស់ Muangthong United

យ៉ាងណាមិញ វីដេអូនេះពិតជាល្អមែនទែនសម្រាប់អ្នកគាំទ្រ  ក៏ដូចជាផ្នែកមួយនៃទីផ្សាររបស់ក្លិប។ 

ដោយឡែកយើងសង្កេតឃើញថា លីគកម្ពុជារបស់យើងក៏កាន់តែកៀកមកដល់ ស្របពេលដែលក្លិបនីមួយៗកំពុងមមាញឹករៀបចំបើករដូវកាលថ្មីដូចគ្នា។

ក្នុងចំណោមក្លិបទាំងអស់ មានតែវិសាខាប៉ុណ្ណោះដែលមានការបើករដូវកាលថ្មីរួចរាល់ ខណៈដែលអង្គរថាយហ្គើរបានបង្ហាញត្រឹមឯកសណ្ឋានថ្មី ចំណែកបឹងកេតក៏នឹងប្រកាសបើករដូវកាលរបស់ក្លិបនៅថ្ងៃទី ១៥ ខែកុម្ភៈនេះផងដែរ៕

តោះ! កុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពពីវីដេអូរបស់ Muangthong United
រូបភាពពីវីដេអូរបស់ Muangthong United
រូបភាពពីវីដេអូរបស់ Muangthong United
រូបភាពពីវីដេអូរបស់ Muangthong United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]