កូរ៉េខាងត្បូង៖ ពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ការបង្ហាញវត្តមានរបស់តារាចម្រៀង និងតារាសម្តែងស្រី IU នៅកម្មវិធីបញ្ចប់ការសិក្សារបស់អ្នកគាំទ្រនៅក្នុងសាលា «Gimje Girls’ High School» ដែលបានប្រារព្ធឡើងនៅក្នុងទី១៤ ខែកុម្ភៈនេះផ្ទាល់តែម្តង។

មូលហេតុដែល IU មកចូលរួមក្នុងកម្មវិធិនេះក៏ព្រោះតែ នាងធ្វើតាមពាក្យដែលនាងបានសន្យាជាមួយអ្នកគាំទ្រនៅក្នុងកម្មវិធី Fan Meeting កាលពីឆ្នាំមុន។ ដោយអ្នកគាំទ្របានសរសេរសំបុត្រខ្លីមួយថា ចង់ឲ្យ IU មកចូលរួមក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់ខ្លួន។

អ្នកណាទៅស្មានដល់ថារយៈកន្លងផុតទៅជិត១ឆ្នាំ ប៉ុន្តែ IU នៅតែចាំ និងបានធ្វើពាក្យសន្យារបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើបជាខ្លាំង។ លើសពីនេះទៅទៀត IU ថែមទាំងមានផ្កាសម្រាប់ឲ្យទៅអ្នកគ្រប់គ្នា ហើយនាងបានឡើងច្រៀងចម្រៀង២បទដូចជាបទ «Meaning of You» និងបទ «BBIBBI» ជាកាដូ និងជាការអបអរសាទរដល់សិស្សទាំងអស់ដែលបញ្ចប់ការសិក្សា។

ក្រោយពីបានឃើញសកម្មភាពទាំងនេះរួចមកមិនចម្លែកនោះទេថា ហេតុអ្វីបានជានាងមានអ្នកស្រលាញ់ និងគាំទ្រច្រើនយ៉ាងនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

IU
រូបភាពពេលចូលរួមកម្មវិធី
រូបភាពពេលចូលរួមកម្មវិធី
រូបភាពពេលចូលរួមកម្មវិធី
ផ្កាដែលIUឲ្យសិស្សគ្រប់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]