ភ្នំពេញ៖ នាឱកាសនៃទិវាបុណ្យនៃសេចក្តីស្រលាញ់ឆ្នាំ ២០១៩ នេះ តារាប្រចាំបណ្ដាញអ៊ីនស្តារក្រាមដ៏មានប្រជាប្រិយភាពមួយរូប គឺលោក Tang Uykheang បានយកផ្កាកុលាបក្រហមជាច្រើនទងទៅចែកដល់មនុស្សជាច្រើននាក់។

ហើយលោកក៏បានបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយសម្រាប់លោកដែលធ្វើបែបនេះ ហើយការដើរចែកផ្កាកុលាបនៅទីសាធារណៈដូច្នេះគឺលោកចង់បង្ហាញក្តីស្រលាញ់ដ៏ធំធេងទៅកាន់អ្នកគ្រប់គ្នា មិនចំពោះតែថ្ងៃទី ១៤ កុម្ភៈ នោះទេ ហើយក្តីស្រលាញ់ក៏អាចធ្វើបានគ្រប់ពេល ជាពិសេសគឺការគោរពស្រលាញ់អ្នកមានគុណ ដែលជាបេះដូងរបស់យេីងព្រោះក្តីស្រលាញ់របស់ពួកគាត់ គឺមានរាល់ថ្ងៃសម្រាប់យេីង។

សូមបញ្ជាក់ថានេះក៏ជាការចែករំលែកក្តីស្រលាញ់របស់លោកទៅកាន់អ្នកគាំទ្រ ដែលសុទ្ធសឹងជាមនុស្សជាទីស្រលាញ់របស់លោកដែរ ហើយដែលបានធ្វើឡើងនៅម្តុំមាត់ទន្លេនៃរាជធានីភ្នំពេញ បានបង្កឱ្យបរិយាកាសនៅទីនោះពោរពេញដោយភាពសប្បាយរីករាយក្នុងថ្ងៃដ៏ពិសេសនេះ។

គួរឱ្យដឹងទៀតផងដែរថា លោក Tang Uykheang បានទទួលការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើអ៊ីនធឺណិត រាល់ពេលលោកបង្ហោះវីដេអូប្លែកៗ បែបកំប្លែងជាច្រើនកាលពីពេលកន្លងមកនេះ៕

ចូលទៅកាន់អ៊ីនស្តារក្រាមរបស់លោក uykheang_tang

សូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប
Tang Uykheang ចែកផ្កាកុលាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]