កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ប្រភពព័ត៌មានរបស់កូរ៉េ បាននិយាយថា ក្រុមចម្រៀងប្រុសល្បីឈ្មោះ BTS អាចនឹងធ្វើដំណើរមកចូលរួម កម្មវិធីប្រគំតន្រ្តី World Aquatics Championships នៅឯទីក្រុង Gwangju ដែលជាស្រុកកំណើតរបស់ សមាជិកក្រុមម្នាក់ គឺ J Hope។

គួរបញ្ជាក់ផងដែរថា ដើមឡើយ កម្មវិធីប្រគុំតន្រ្តីនេះ ត្រូវបានគេរៀបចំឡើងនៅក្នុងខែកក្កដា ប៉ុន្តែឆ្នាំនេះ ត្រូវប្ដូរមកធ្វើនៅថ្ងៃទី ២៨ ខែមេសាវិញ ដោយសារតែខែ មេសា ជាពេលដែលក្រុមចម្រៀងប្រុស BTS បញ្ចប់ការតន្រ្តីទេសចរណ៍ ជុំវិញពិភពលោករបស់ខ្លួន។

ជាក់ស្ដែង ការរៀបចំមុនថ្ងៃនេះ ត្រូវបានយល់ព្រមពីចៅហ្វាយក្រុង។ ចំណែកឯអ្នករៀបចំកម្មវិធី ក៏សង្ឃឹមទុកថា BTS នឹងអាចឆ្លៀតឱកាសមកចូលរួមបាន។

យ៉ាងណាមិញ រហូតមកដល់ពេលនេះភ្នាក់ងារ ផលិតកម្ម Big Hit មិនទាន់បានឆ្លើយតបនៅឡើយទេ។ ប៉ុន្តែក្រុមអ្នកគាំទ្រជឿជាក់ថា បើសិនបើ BTS មិនជាប់រវល់ទៅក្រៅប្រទេសទេ ពួកគេប្រាកដជាមកចូលរួម កម្មវិធីនេះជាមិនខាន ព្រោះនេះជាស្រុកកំណើតរបស់ J Hope៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]