តៃវ៉ាន់៖ អ្នកគ្រូសាស្រ្តចារ្យថ្នាក់មហាវិទ្យាល័យ ជនជាតិតៃវ៉ាន់ម្នាក់ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងភាពស្រស់ស្អាត ស្នាមញញឹមដ៏មានមន្តស្នេហ៍ ក្រោយត្រូវបានកូនសិស្សលួចថតរូបយកទៅបង្ហោះចែកចាយ។

អ្នកគ្រូ Cheng Jhia-wen

អ្នកគ្រូខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Cheng Jhia-wen មានអាយុ ២៨ឆ្នាំ ជាប់រហស្សនាម «គ្រូតៃវ៉ាន់ដ៏ស្រស់ស្អាត» (Taiwan’s Hottest Teacher) បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចៀនហ៊ីន (Chien Hsin University of Science and Technology) ក្នុងទីក្រុង Taoyuan កោះតៃវ៉ាន់។

អ្នកគ្រូ Cheng Jhia-wen

អ្នកគ្រូ Cheng ទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ពិសេសអ្នកនិយមលេងបណ្តាញសង្គមតែម្តង ទៅលើរូបសម្រស់រាងស្លីមស្អាត ស្នាមញញឹមដ៏ទាក់ទាញ និងគួរឲ្យស្រលាញ់ មិនចាញ់តារា ហើយបូករួមទាំងភាពឈ្លាសវៃផងនោះ ទើបជំរុញឲ្យអ្នកគ្រូរូបស្រស់នេះ កើបបាននូវប្រជាប្រិយភាពទ្វេដង និងត្រូវបានសិស្សលួចថតរូបក្នុងសកម្មភាពកំពុងបង្រៀនជាហូរហែ យកទៅបង្ហោះបង្អួតលើបណ្តាញសង្គម។

អ្នកគ្រូ Cheng Jhia-wen

យ៉ាងណាមិញ ចាប់តាំងពីសុះសាយរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមរួចមក នៅលើគណនីអ៊ីស្តាក្រាមរបស់អ្នកគ្រូ Cheng ក៏ទទួលបានអ្នកចុចតាមដាន (Followers) ខ្ទង់ជាង ៩ម៉ឺននាក់ផងដែរ។

អ្នកគ្រូ Cheng Jhia-wen

គួរឲ្យដឹងផងដែរថា បើយោងតាមកាសែតតៃវ៉ាន់ Apple Daily Taiwan អ្នកគ្រូ Cheng បង្រៀនផ្នែកសេដ្ឋកិច្ច និងកម្មសិទ្ធិបញ្ញា។ ហើយបច្ចុប្បន្ននាង ក៏កំពុងតែសិក្សាបន្តផ្នែកច្បាប់នៅសកលវិទ្យាល័យ Chinese Culture University ផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា៖

«តើខ្ញុំអាចវិលទៅរៀនឡើងវិញថ្នាក់មហាវិទ្យាជាមួយនឹងអ្នកគ្រូបានទេ?»

«បើអ្នកគ្រូស្អាតម្លឹងៗនិយាយថាមិនទៅរៀនម៉េចកើត»

«នៅណាមាន ចង់ចុះឈ្មោះចូលរៀនដែរ»

«ខ្ញុំជឿជាក់ថា ច្បាស់ជាគ្មានសិស្សណាម្នាក់ អវត្តមានម៉ោងបង្រៀនរបស់អ្នកគ្រូឡើយ» ៕ 

អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen
អ្នកគ្រូ Cheng Jhia-wen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]