ថៃ៖ ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ហើយ តារាសម្តែងស្រីលំដាប់ជួរមុខ Yaya Urassaya តួឯកស្រីក្នុងរឿង «រលកជីវិត» ដោយនាងទទួលបានការស្រលាញ់គាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស អ្វីដែលពិសេសជាងនេះទៅទៀតនោះ សូម្បីតែតារាសិល្បៈរួមអាជីពដូចគ្នា ក៏ស្រលាញ់អ្នកគាំទ្រ និងកោតសរសើរចំពោះទេពកោសល្យ ក៏ដូចជាអត្តចរិតរបស់នាងផងដែរ។

ជាក់ស្តែង ដូចជាកាលពីថ្មីៗនេះ តាមរយៈវីដេអូឃ្លីបខ្លីខាងក្រោមនេះបានឲ្យឃើញថា តារាសម្តែងស្រីចំណូលថ្មីមួយរូប បានរំភើបស្រក់ទឹកភ្នែក ក្រោយបានជួបនិងនិយាយផ្ទាល់ជាមួយនឹង Yaya នៅខាងក្រៅ។

ជាការពិតណាស់ Yaya បាននិយាយលលេងតិចតួចបែបសិស្សច្បងនិងសិស្សប្អូន ជាមួយនឹងតារាសម្តែងស្រីរូបស្រស់ចំណូលថ្មីរូបនេះ ប៉ុន្តែក៏ធ្វើឲ្យតារាស្រីរូបនេះរំភើបចិត្តជាខ្លាំង និងអាចនិយាយបានថាជាលើកដំបូង ដែលនាងបានជួបតារាស្រីក្នុងដួងចិត្តរបស់នាង នៅខាងក្រៅបែបនេះ ថែមទាំងYaya បាននិយាយលេងជាមួយនាងថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖

ួYaya Urassaya
Yaya និយាយលេងជាមួយតារាស្រីចំណូលថ្មី
Yaya និយាយលេងជាមួយតារាស្រីចំណូលថ្មី
Yaya និយាយលេងជាមួយតារាស្រីចំណូលថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]