កូរ៉េខាងត្បូង ៖ ព័ត៌មានថ្មីៗក្ដៅៗ ដែលកំពុងតែធ្វើឲ្យ ក្រុមអ្នកគាំទ្រភ្ញាក់ផ្អើល ពាសពេញបណ្តាញសង្គមនោះគឺ ពាក្យចចាមអារ៉ាម រឿងរ៉ាវស្នេហាឆ្លងផលិតកម្ម របស់តារាស្រីប្រុសដែលកំពុងមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងវិស័យ Kpop កូរ៉េ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃ Valentine នេះតែម្ដង Song Yunhyeong សមាជិកក្រុម iKON ត្រូវបានគេរាយការណ៍ថា កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹង Daisy ក្រុម MOMOLAND ដែលរឿងនេះកំពុងក្លាយជាប្រធានបទក្ដៅ នៅក្នុងបណ្ដាញសង្គមនានា។

បន្ទាប់ពីព័ត៌មាននេះ ចាប់ផ្ដើមល្បីសុះសាយ ក្រុមការងារខាងផលិតកម្ម MLD ដែលគ្រប់គ្រង MOMOLAND ក៏បានចេញមុខទទួលស្គាល់ ចំពោះពាក្យចចាមអារ៉ាមនេះ ហើយថែមទាំងបានបញ្ជាក់ទៀតថា ពួកគេបានទាក់ទងគ្នា រយៈពេល ៣ខែទៅហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ផលិតកម្ម YG ដែលគ្រប់គ្រង iKon បែរជាប្រកែកទៅវិញថា ពួកគេមិនបានមានទំនាក់ទំនងស្នេហានឹងគ្នាឡើយ ធ្វើឲ្យក្រុមអ្នកគាំទ្រ កាន់តែងឿងឆ្ងល់៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Song Yunhyeong
រូបភាព Daisy
រូបភាព Song Yunhyeong
រូបភាព Daisy
រូបភាព Song Yunhyeong និង Daisy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]