ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាចម្រៀងអន្តរជាតិ លោក Brandon Beal ម្ចាស់បទ Twerk It like miley ដ៏ល្បីល្បាញបានធ្វើដំណើរមកដល់ស្រុកខ្មែរយើងហើយ ពោរពេញទៅដោយស្នាមញញឹម ភាពកក់ក្តៅ និងអារម្មណ៍រីករាយមិនអាចប្រៀបបាន ដែលបានជួបអ្នកគាំទ្រនៅខ្មែរដោយផ្ទាល់បែបនេះ។

អ្វីដែលកាន់តែពិសេសនោះ មកដល់ខ្មែរមិនទាន់ស្រួលបួលផង ម្ចាស់បទ Twerk it like miley បានបង្កភាពភ្ញាក់ផ្អើលដល់ប្រជាជនខ្មែរជាថ្មីម្តងទៀត ដោយលោកបាននឹងកំពុងតែថត MV បទចម្រៀងរបស់លោកនៅលើទឹកដីខ្មែរភ្លែតតែម្តង ដើម្បីទុកជាចំណងដៃអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

នៅក្នុងនោះផងដែរ មិនត្រឹមតែមានតារាចម្រៀងបរទេសលោក Brandon Beal នោះទេ តែក៏ក្រុមរាំឆ្នើមៗចូលរួមសម្តែង MV ដ៏កក្រើកមួយនេះផងដែរ បានធ្វើឱ្យបរិយាកាសកាន់តែអស្ចារ្យ និងមានស្និទ្ធស្នាលទ្វេរដងមួយកម្រិតទៀត។

សកម្មភាពថត ​MV របស់លោក ​Brandon Beal
សកម្មភាពថត ​MV របស់លោក ​Brandon Beal
សកម្មភាពថត ​MV របស់លោក ​Brandon Beal

សូមជម្រាបថា មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ មិនត្រឹមតែវត្តមានតារាចម្រៀងលំដាប់អន្តរជាតិ Brandon Beal ម្ចាស់បទ Twerk it like miley ដ៏ល្បីល្បាញចូលរួមច្រៀងដោយផ្ទាល់នោះទេ តែក៏មានតារាចម្រៀងល្បីៗប្រចាំប្រទេសយើងជាច្រើនដួងចូលរួមផងដែរ។

កុំភ្លេចណា! ចូលរួមរាំលេងកម្សាន្តឱ្យអស់ដៃ ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី និងរំភើបមួយនេះទាំងអស់គ្នា ចាប់ពីម៉ោង ៦ល្ងាចនេះតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕ 

សូមទស្សនាវីដេអូខ្លីៗ នៃសកម្មភាពថត  MV  របស់លោក ​Brandon Beal  ៖

សកម្មភាពថត ​MV របស់លោក ​Brandon Beal
សកម្មភាពថត ​MV របស់លោក ​Brandon Beal
ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]