ចិន៖ កាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ គេឃើញមានបុគ្គលិករាប់ម៉ឺននាក់ដែលបម្រើការក្នុងក្រុមហ៊ុនចិនមួយកន្លែងដែលមានឈ្មោះថា Tencent បាននាំគ្នាឈរតម្រង់ជាជួរជិត៣ម៉ោង ក្នុងគោលបំណងមកទទួលអាំងប៉ាវពីថៅកែ។

គួរបញ្ជាក់ថា Tencent គឺជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខដ៏ធំបំផុតនៅប្រទេសចិន ដែលមានស្នាដៃខ្ពស់ក្នុងការបង្កើតហ្គេមថ្មីៗ និងកម្មវិធីកម្សាន្តផ្សេងៗសម្រាប់តម្រូវការប្រជាជនចិនទូទាំងប្រទេស និងសកលលោក។

ថ្មីៗនេះលោក Pony Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបចេ្ចកវិទ្យាខាងលើ និងជាមហាសេដ្ឋីមួយរូបក្នុងប្រទេសចិន បានធ្វើការចែកអាំងប៉ាវដល់បុគ្គលិករបស់ខ្លួនរាប់ម៉ឺននាក់។ ការចែកអាំងប៉ាវនេះប្រព្រឹត្តិធ្វើឡើងនៅទីស្នាក់ការកណ្តាលថ្មីមួយរបស់ក្រុមហ៊ុន Tencent ដែលមានទីតាំងក្នុងទីក្រុងស៊ិនជិន។

បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ
បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ

នៅថ្ងៃចែកអាំងប៉ាវ បុគ្គលិករបស់ក្រុមហ៊ុន Tencent ជាច្រើនបានឈរតម្រង់ជួរ តាំងពីម៉ោង ៨ព្រឹក។  អ្នកខ្លះទៀតខំងើបមកតាំងពីព្រលឹមដើម្បីមកចាប់កន្លែងបានមុនគេ។  បុគ្គលិកមួយចំនួនធំផ្សេងទៀតបានទៅឈរចាំលើផ្ទាំងអក្សរក្រហមដែលគេបានសរសេរថា “ fu” ជាភាសាចិននៅលើថ្នល់ដែលមានន័យថា “ភាពរុងរឿង”

យោងតាមប្រសាសន៍របស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុនបចេ្ចកវិទ្យាខាងលើបាននិយាយថា “ ខ្ញុំបានរង់ចាំនៅទីនោះអស់រយៈពេល៣ម៉ោងពេញ។  ខ្ញុំទទួលបានអាំងប៉ាវដែលមានទឹកប្រាក់សរុប ២០០យ័ន (ស្មើនឹង៣០ដុល្លារ) ពីប្រធានធំទាំងបួននាក់របស់ក្រុមហ៊ុន។ រូបគេបន្តថា “មិនមែនបុគ្គលិកទាំងអស់សុទ្ធតែបានទឹកប្រាក់ដូចខ្ញុំទេ។ តែវាពឹងផ្អែកលើសំណាងរបស់ពួកគាត់"។

គួរបញ្ជាក់ថា សព្វថ្ងៃនេះបុគ្គលិកប្រមាណជាង ៥ម៉ឺននាក់ កំពុងបម្រើការងារក្នុងក្រុមហ៊ុន Tencent រាប់បញ្ចូលទាំងក្នុងប្រទេសចិន និងទូទាំងពិភពលោក។ យ៉ាងណាមិញ ក្នុងថ្ងៃចែកអាំងប៉ាវមានតែបុគ្គលិកដែលធ្វើការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចតម្រង់ជួរទទួលអាំងប៉ាវពីថៅកែក្រុមហ៊ុនបាន៕

មានវីដេអូនៅខាងក្រោម៖

បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ
បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ
បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ
បុគ្គលិកកំពុងតម្រង់ជួរទទួលអាំងប៉ាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]