ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងសម្លេងស្អក ប្រចាំផលិតកម្មថោន លោក ខេម បានចេញបទចម្រៀងថ្មីមួយបទ មុនថ្ងៃទិវានៃក្តីស្រលាញ់មួយថ្ងៃ។

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទរបស់លោក ខេម ដែលទើបតែចេញក្តៅៗនេះដែរ មានចំណងជើងថា “អ្នកណាឲ្យអូនទៅ” ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ជាមួយនឹង MV ដែលជាសាច់រឿងខ្លីបែបកម្សត់មានចំណងជើងថា “Black Valentine”

តួយ៉ាង MV ថ្មីមួយបទនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្ទើរតែទប់ទឹកភ្នែកមិនបាននោះទេ ព្រោះថាសាច់រឿងនៃបទចម្រៀងនេះ ពិតកម្សត់ ដែលរៀបរាប់ពីស្នេហាបែកបាក់គ្នាក្នុងថ្ងៃនៃក្តីស្រលាញ់។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន សម្រាប់បទថ្មីរបស់លោក ខេម ព្រោះភាគច្រើនតារាចម្រៀង ពួកគេនាំគ្នាចេញបទស្វីតៗ បែបរ៉ូមែនទិច សម្រាប់ស្វាគមន៍ទិវានៃក្តីស្រលាញ់ ក៏ប៉ុន្តែលោក ខេម បែរជាយកបទកម្សត់បែបនេះ សម្រាប់ស្វាគមន៍ថ្ងៃពិសេសនេះទៅវិញ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់លោក ខេម ស្វាគមន៍ថ្ងៃ១៤កុម្ភៈ យ៉ាងណាខ្លះ តោះទស្សនា MV ខាងក្រោម៖

MV «Black Valentine»
MV «Black Valentine»
MV «Black Valentine»
MV «Black Valentine»
MV «Black Valentine»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម