ភ្នំពេញ៖ នៅពេលនេះរឿងរ៉ាវ ទាក់ទងនឹងតារាសម្តែងដ៏ល្បីឈ្មោះកញ្ញាសាឡាត់ ស្រីឡាង និងម្ចាស់ផលិតកម្មLD កំពុងតែផ្ទះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលដែលអតីតភរិយាម្ចាស់ផលិតកម្ម បានបង្ហាញនូវរឿងរ៉ាវដ៏ឈឺចាប់នៅក្នុងចិត្ត ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ក៏ប៉ុន្តែនៅក្នុង ក៏មានការងឿងឆ្ងល់ ដោយសារតែតារាស្រីរូបនេះ មិនបានបង្ហាញអារម្មណ៍ ក៏ដូចជាតបតនៅលើបណ្តាញសង្គមនោះទេ។ 

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏ស្រាប់តែតារាសម្តែងរូបនេះ បានបង្ហាញឯកសារច្បាប់ ធ្វើការដាក់ពាក្យបណ្តឹងទៅលើ អតីតភរិយារបស់ម្ចាស់ផលិតកម្មLD ក្នុងការទារសំណង ១០ម៉ឺនដុល្លារ។

«តាមពិតបើតាមចរិករបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្តីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ»។

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាស្ងាត់ៗ ស្រាប់តែនាងឆ្លើយតបបែបនេះ។

យ៉ាងណាមិញ រឿងរ៉ាវទាំងអស់នេះ ខ្មែរឡូត គ្រាន់តែបន្តការផ្សាយ ចែកជូនប្រិយមិត្ត ឲ្យបានជ្រាប ព័ត៌មានបែបណា មានតែតាមដាន និងពិចារណាដោយខ្លួន​ឯង!

សូមទស្សនារូបភាពខាងក្រោមនេះ៖

សាឡាត់ ស្រីឡាង
ភរិយាម្ចាស់ផលិតកម្មLD
ម្ចាស់ផលិតកម្មLD
អតីតភរិយា និងម្ចាស់ផលិតកម្មLD
លិខិតដាក់ពាក្យប្តឹង
លិខិតដាក់ពាក្យប្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង