ថៃ៖ ដូចដែលប្រិយមិត្តជ្រាបម្តងរួចមកហើយ មួយរយៈមុន បានលេចលឺព័ត៌មានថា តារាសម្តែងប្រុស Porshe និងតារាសម្តែងស្រី Pimtdao កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា។

គួររំលឹកផងដែរថា Pimtdao ធ្លាប់បានផ្តល់បទសម្ភាសន៍ម្តងរួចមកហើយថា ពួកគេទាំងពីរពិតជាជិតស្និទ្ធនឹងគ្នាយ៉ាងពិតប្រាកដមែន ប៉ុន្តែពាក្យថាសង្សារនាងមិនអាចសរុបសេចក្តីបានទេថាជាសង្សារគ្នាឬក៏យ៉ាងណា។ នាងបន្ថែមទៀតថាបើចង់ដឹងទៅសួរ Porshe ទៅ។

ជាក់ស្តែង ថ្មីៗនេះ Pimtdao បានផុសរូបមួយសន្លឹកនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួននៅក្នុងបុណ្យនៃក្តីស្រលាញ់ ដែលរូបនោះជារូបថតនាងកាន់ផ្កាមួយបាច់យ៉ាងធំ ដោយភ្ជាប់ជាមួយប្រយោគខ្លីមួយឃ្លាថា « Midnight Surprise....my valentine...»។

ភ្លាមៗនោះតារាសម្តែងប្រុសលោក Boy Pakorn បានចូលទៅ Comment ថា «ទិញឲ្យខ្លួនឯងមែនទេ?» ស្រាប់លោក Porshe ដែលជាគូស្នេហ៍ Comment តបទៅ Boy Pakorn វិញថា «ខ្ញុំអ្នកទិញឲ្យសោះ» ហើយ Pimtdao ក៏តបទៅ Boy Pakornដូចគ្នាថា «មានអ្នកឆ្លើយជំនួសហើយ»។ កាន់តែពិសេសជាងនេះទៅទៀតលោក Porshe បានសួរទៅ Pimtdao ថា «ចូលចិត្តឬអត់?»។

ទាំងនេះបានបង្ហាញកាន់តែច្បាស់ថា ពួកគេទាំងពីរកំពុងតែមានទំនាក់ទំនងនឹងគ្នាយ៉ាងពិតប្រាកដមែន៕

រូបភាពដែលPimtdaoផុស
Commentដែលពួកគេបានឆ្លើយឆ្លងគ្នា
Pimtdao
Pimtdao
Porshe
Porshe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]