ភ្នំពេញ៖ កាលពីថ្មីៗនេះ វីដេអូស្ពតពាណិជ្ជកម្មដ៏ថ្មី និងគួរឱ្យចាប់អារម្មណ៍មួយរួមសហការគ្នារវាងតារាល្បីប្រចំាប្រទេសកម្ពុជា និងប្រទេសថៃបានបង្ហោះនៅលើបណ្តាញសង្គមដោយមានការចែករំលែកជាបន្តបន្ទាប់យ៉ាងកក្រើក ដែលវីដេអូស្ពតនោះបានបង្ហាញពីរូបមន្តសម្ងាត់របស់ហាងកាហ្វេ និងភេសជ្ជ:ល្បីៗពីប្រទេសថៃ។

ចង់ដឹងថារូបមន្តសម្ងាត់នោះជាអ្វី និងហេតុអ្វីបានជាលក់ដាច់ម្ល៉េះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖

វត្តមានរបស់អ្នកនាង យុគ ចិន្ដា សហការជាមួយតារាថៃដ៏ល្បីលោក ចាកគ្រិត យ៉ាណាម បានបង្ហាញនូវរូបមន្តសម្ងាត់មួយ ដែលម្ចាស់ហាងកាហ្វេទាំងអស់គ្នាគួរដឹង ដើម្បីបង្កើនរសជាតិកាហ្វេ និងភេសជ្ជ:ឲ្យកាន់តែឈ្ងុយឆ្ងាញ់ លក់កាន់តែដាច់ និងទទួលបានអតិថិជនកើនឡើងកាន់តែច្រើន។

អ្វីដែលប្លែក និងអស្ចារ្យក្នុងស្ពតពាណិជ្ជកម្មនោះ គឺរូបមន្តសម្ងាត់នៅខាងលើ ដែលជាផលិតផលនំាចូលដោយក្រុមហ៊ុន F&N Dairies Thailand ពីប្រទេសថៃ គឺទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា ដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ ដោយគ្រាន់តែចាក់បន្ថែមពីលើ បន្ទាប់ពីឆុងជាមួយទឹកដោះគោខាប់ធីផតរួចជាការស្រេច។

ផលិតផលទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា ជាផលិតផល ដែលមានគុណភាពល្អ និងលក់ដាច់ ធីផតទាំងគូនេះមានដាក់លក់នៅតាមបញ្ជរលក់ទំនិញរបស់ផ្សារទីប្រជុំជន ផ្សារទំនើប និងហាងលក់ចាប់ហួយនៅតាមផ្ទះជាដើម។ សម្រាប់អតិថិជនទាំងអស់ ក៏អាចរកជាវបាននៅគ្រប់ទីតាំងទាំងអស់នោះបានផងដែរ។

គូរបញ្ជាក់ដែរ ទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា គឺជារូបមន្តសម្ងាត់ខាងលើដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ (រូបមន្តមកពីប្រទេសថៃ) ដែលជាឱកាសពិសេសសម្រាប់ម្ចាស់ហាងកាហ្វេទាំងអស់គ្នាអាចក្លាយជាអ្នកលក់បន្តបាន និងទទួលបានប្រាក់ចំណេញបន្ថែម៕

យុគ ចិន្ដា និង ចាកគ្រិត យ៉ាណាម
យុគ ចិន្ដា និង ចាកគ្រិត យ៉ាណាម
យុគ ចិន្ដា និង ចាកគ្រិត យ៉ាណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]