ខេត្តកំពង់ស្ពឺ ៖ បុរស​ដែល​មាន​ប្រពន្ធ និង​កូន​ទៅ​ហើយ​នោះ បាន​មាន​បំពាន​ផ្លូវភេទ​ទៅ​លើ​នារី​ដែល​មាន​​សតិ​មិន​គ្រប់​ម្នាក់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​លើក​ចុង​ក្រោយ​នេះ​បែក​ការណ៍ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ករណី​បំពាន​ផ្លូវភេទ ទើប​បែក​ការណ៍​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

​បើ​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សេក វ៉ា​ន ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​អាយុ​៤៥​ឆ្នាំ (​ស្មារតី​មិន​គ្រប់​) ។

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​រំលោភ​លើ​នារី​រង​គ្រោះ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ (​ក្នុង​ឆ្នាំ​2016, 2019) មិន​ដែល​បែក​ការណ៍​នោះ​ទេ ទើប​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រំលោភ​នាង​ហើយ ខ្លួន​ហាក់បីដូចជា​អស់កម្លាំង​ក៏​ដេក​លក់​រហូត​ដល់​ភ្លឺ​ហើយ​ត្រូវ​បាន​ប្រពន្ធ និង​សាច់​ញាតិ​ស្ត្រី​រង​គ្រោះ​មក​ឃើញ​ទាំង​ខ្លួន​អាក្រាត ក៏​បែក​ការណ៍​តែ​ម្តង​។ ជនសង្ស័យ​បាន​បន្ត​ថា អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្លួន​រួមមេត្រី​ជាមួយ​នារី​រង​គ្រោះ គឺ​មិន​ដែល​ភ្លាត់ស្នៀត​ធ្វើ​ឱ្យ​នាង​មាន​គ​ភ៌​នោះ​ទេ ដោយសារ​តែ​ខ្លួន​មាន​បច្ចេកទេស​។

ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក​ធ្វើ​ឱ្យ​សមត្ថកិច្ច​ហាក់បីដូចជា​អស់សំណើច​នូវ​សម្តី​របស់​ជនសង្ស័យ​រូប​នេះ​យ៉ាង​ខ្លាំង ខណៈ​ដៃ​ជា​ខ្នោះ​ហើយ​នៅ​និយាយ​អួត​ពី​បច្ចេកទេស​លើ​គ្រែ​ទៀត​។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ២០១៩​នេះ បន្ទាប់​ពី​កសាង​សំណុំរឿង​រួចរាល់ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ជន​សង្ស័យ​រូប​នេះ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]