កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នាង Park Shinhye តារាសម្តែងកូរ៉េដ៏ល្បី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយម៉ូតសក់ខ្លីថ្មី ក្រោយពីទុកសក់វែងអស់រយៈពេលជាង៨ឆ្នាំ។

យ៉ាងណាមិញ ចំពោះម៉ូតសក់ថ្មីនេះដែរ Park Shinhye ទទួលពាក្យសរសើរពីអ្នកគាំទ្រច្រើនមែនទែន ព្រោះអ្នកគាំទ្រខានឃើញតារាស្រីដ៏ល្បីរូបនេះ កាត់សក់ខ្លីជាច្រើនឆ្នាំណាស់មកហើយ។

គួររម្លឹកដែរថា កាលពីឆ្នាំ ២០១១ នាង Park Shinhye សម្រេចចិត្តកាត់សក់ខ្លី ដើម្បីថតរឿងភាគមួយ មានចំណងជើងថា “Heartstrings” ដែលសម្តែងជាមួយលោក Jung YongHwa សមាជិកក្រុម CNBLUE។

ម៉្យាងវិញទៀត សម្រាប់ការកាត់សក់ខ្លីរបស់នាង Park Shinhye ម្តងនេះដែរ អ្នកគាំទ្រកំពុងតែឆ្ងល់ថា តើនេះគឺជាស្ទាយ៍សម្រាប់ឆ្នាំ២០១៩ ឬក៏នាងកាត់វាដើម្បីថតរឿងភាគថ្មី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ម៉ូតសក់ថ្មីរបស់ Park Shinhye
កាលពីឆ្នាំ២០១១
ម៉ូតសក់ថ្មីរបស់ Park Shinhye
ម៉ូតសក់ថ្មីរបស់ Park Shinhye
ម៉ូតសក់ថ្មីរបស់ Park Shinhye

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]