ភ្នំពេញ៖ ទស្សនិកជនទាំងអស់ច្បាស់ ជាធ្លាប់ទស្សនានូវខ្សែភាពយន្តកូរ៉េដ៏កម្សត់មួយគឺរឿង «ស្នេហ៍នេះដើម្បីតែអូន More than blue» កាលពីប្រមាណជិតដប់ឆ្នាំមុន ហើយខ្សែភាពយន្តដ៏ល្បីល្បាញនេះ ក៏បានផលិតសាជាថ្មីម្តងទៀតនៅតៃវ៉ាន់សម្រាប់ឆ្នាំ២០១៩នេះ ដែលធានាថានឹងកក្រើករំភើបរហូតទប់ទឹកភ្នែកមិនបាន។

សាច់រឿងចាស់ «ស្នេហ៍នេះដើម្បីតែអូន More than blue» របស់កូរ៉េ ជារឿងដែលអ្នកទស្សនាហើយចង់ទស្សនាទៀត ដែលបញ្ជាក់ពីក្តីស្រឡាញ់រវាងមនុស្សពីរនាក់ដំបូងជាមិត្តភក្តិ លះបង់ឱ្យគ្នានូវក្តីស្រលាញ់យ៉ាងធំធេង ចំពោះក្តីស្រលាញ់ដែលមិនដែលប្រាប់គ្នាថាស្រលាញ់ ហើយតែងតែផ្តល់នូវភាពកក់ក្តៅពេលជីវិតដែលមានភាពសោកសៅចំពោះគ្នាទៅវិញទៅមក ដែលវាជាក្តីស្រលាញ់ពិតកប់ជ្រៅនៅក្នុងការចងចាំចំពោះគ្នា ហើយចុងក្រោយពួកគេបានជួបឧបសគ្គមួយដែលធ្វើឲ្យពួកត្រូវបែកគ្នា។ 

តើរឿងថ្មីផលិតដោយតៃវ៉ាន់ ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ តួប្រុស និងតួស្រីបានជួបគ្នាដែរ ឬទេ?

កញ្ញា ជា សុីវចេង តំណាងអ្នកចែកចាយភាពយន្ត WML ធំជាងគេនៅកម្ពុជាបានបង្ហើបថា៖ 

«ចំពោះការនាំយករឿង ស្នេហ៍នេះដើម្បីតែអូន More than blue មកចាក់បញ្ជាំងនេះ គឺជឿជាក់ថាទស្សនិកជនទាំងអស់នឹងទប់ទឹកភ្នែកមិនបាន ជាមួយក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់កាន់តែច្រើនបន្ទាប់ពីទស្សនារឿងនេះរួច។ សូម្បីតែនាងខ្ញុំក៏រំភើបស្រក់ទឹកភ្នែកមិនដឹងខ្លួនផងដែរ បន្ទាប់ពីបានមើលសាកល្បងរួចផងដែរ»។
រឿង «ស្នេហ៍នេះដើម្បីតែអូន»

ចង់ដឹងអត្ថន័យ និងសាច់រឿងយ៉ាងណាឱ្យកាន់តែច្បាស់នោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍នេះដើម្បីតែអូន ឬ More Than Blue» ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ខាងមុខនេះ នៅគ្រប់រោងភាពយន្ត។

ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏មានការចែកកាដូជូនអតិថិជនទាំងអស់ដែលទិញសំបុត្រកុនតាម TrueMoney App រឿង «ស្នេហ៍នេះដើម្បីតែអូន ឬ More Than Blue» ទុកជាអនុស្សាវរីយនៅរោងភាពយន្ត Major Cineplex។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក https://www.facebook.com/bong.samlanh ៕

ទ្រូម៉ាន់នី
កាដូពីទ្រូម៉ាន់នី
កាដូពីទ្រូម៉ាន់នី
រឿង «ស្នេហ៍នេះដើម្បីតែអូន»
រឿង «ស្នេហ៍នេះដើម្បីតែអូន»
រឿង «ស្នេហ៍នេះដើម្បីតែអូន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]