ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះក៏ស្រាប់តែទទួលដំណឹងថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា នៅ សូនីតា កំពុងតែពរពោះកូនក្នុងផ្ទៃ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រឿងនេះមិនទាន់បាន ដឹងថាច្បាស់ឬក៏អត់ផង ស្រាប់តែនៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ តារាស្រីស្រស់រូបនេះ បានធ្វើការទម្លាយការពិតជាសាធារណៈថា នាងបានរៀបការបានរយៈពេល៧ខែមកហើយ ខណៈពេលដែលផ្កាស្លា នាងបានកាន់បង្ហាញមហាជន។

ជាមួយគ្នានេះដែរ នាងក៏បានបន្ថែមជាមួយនឹងសារដ៏មានអត្ថន័យ យ៉ាងជ្រាលជ្រៅ អរគុណដល់ស្វាមីរបស់ខ្លួនដែលផ្តល់កិត្តិយស និងឲ្យតម្លៃក្រុមគ្រួសាររបស់នាង ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«អត់មានផ្កាកុលាបទេ ក្នុងថ្ងៃ valentines ត្រឹមតែផ្កាមួយនេះគឺខ្ញុំអស់ចិត្តហើយ ផ្កាដែលស្ត្រីគ្រប់រូបចង់បាន អ្នកទាំងអស់គ្នាប្រហែលមើលមិនស្គាល់ទេ ព្រោះខ្ញុំទុកវារយៈពេលជិត ៧ខែហើយ ក្រៀមស្វិត ខ្មៅ ជាំ តែវាមានអត្ថន័យជ្រៀលជ្រៅណាស់សំរាប់ខ្ញុំ ខ្ញុំនឹងទុកតកូនចៅ Thank you pu ដែលផ្តល់កិត្តិយស និងឲ្យតម្លៃក្រុមគ្រួសារអូន អរគុណបងប្អូនមិត្តភក្តិដែលស្រលាញ់អាណិតមកលើនាងខ្ញុំ »។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា តារាស្រីរូបនេះ បានសម្រេចចិត្តរៀបការយ៉ាងស្ងាត់ៗបែបនេះសោះ៕

សូមចូលរួម ត្រេកអរ!

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
ផ្កាស្លាដែលនៅ សូនីតា បានបង្ហាញ
ផ្កាស្លាដែលនៅ សូនីតា បានបង្ហាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]