រាជធានី​ភ្នំពេញ ៖ ប្រ​ភព​​​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា ​ ​កាលពី​​វេលា​ម៉ោង០៩​យប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ​ ​ព្រះ​តេជ​គុណ ​ហោ សុ​ខុន ព្រះ​ចៅអធិការ​វត្ត«​ពោធិ៍​ព្រះ​បាត្រ»ហៅ«​វត្ត​ច្បារ​អំពៅ ត្រូវ​បាន​គ​ណៈ​សង្ឃ​ជា​ច្រើន​អង្គនៃ​ក្រសួង​ធម្មការនិង​សាសនា ចុះទៅ​និមន្ត​ទៅផ្សឹក​នៅ​​វត្ត​បទុម​វ​តី ។ គួរ​បញ្ជាក់ថា ការ​ផ្សឹក​ចៅ​អធិ​ការ​វត្ត​ច្បារ​អំពៅនេះ គឺ​ដោយរ​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ខុសដែល​ប្រាស​ចាក​ទៅ​នឹង​ក្រម​វិន័យ​របស់សង្ឃ​ ។

គួររំលឹកទៀតថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ​កុម្ភៈ ​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រួម​ជាមួយ​គ​ណៈសង្ឃ នៃ​​មន្ទីរ​ធម្មការ និង​សាសនា និង​អាជ្ញាធរ​ពាក់ព័ន្ធជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ដល់ទី​តាំង​វត្ត​ច្បារ​អំពៅ ជួប​ជា​មួយ​ព្រះ​ចៅអធិការ​វត្ត​ខាងលើ ។ ការជួប គឺ​ដើម្បី​ជជែក​វែកញែក​ពី​បញ្ហាដែលកើតឡើង ហើយ​ត្រូវ​​លោក​ចៅអធិការ​រូប​នេះ​ បា​នប​ង្ហោះ​វី​ឌី​អូ​​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​មានសង្ឃដីកា​​អំពី​បញ្ហា​ប្រទេស​​ជាតិ ដោយធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​​មានការ​យល់​ច្រ​ឡំជាខ្លាំង ។

ប្រភពបន្តទៀតថា ការ​ជជែក​​គ្នានោះ​គឺ​តម្រូវ​ឱ្យ​លោក​ចៅអធិការ​​បញ្ឈប់​ការ Live វី​ឌី​អូ ​ដែល​មាន​សង្ឃ​ដីកា​​អំពី​បញ្ហា​ប្រទេស​ជាតិ​តទៅ​ទៀត ។ ប៉ុន្តែ​​រយៈ​២​ថ្ងៃក្រោយ លោក​ចៅអធិការ​​ត្រូវ​បាន​ចាប់​ផ្សឹក ​ដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​ស​ង្ឃនៃ​ក្រសួង​ធម្មកា និង​សាសនា បាន​រក​ឃើញ​ថា «​ចៅអធិការ​វត្ត​រូបនេះ គឺ​មាន​កំហុស​ធ្ងន់​ខុស​នឹង​វិន័យសង្ឃ និងព្រះពុទ្ធសាសនា ​ដែល​មិន​អាច​លើកលែង​​បាន ទើប​សម្រេច​នាំ​ផ្សឹក​តែ​ម្តង ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]