ថៃ៖ ការរៀបការសាងគ្រួសារដ៏មានសុភម្គលជាអ្វីមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ជាការពិតណាស់មិនមែនជាការងាយស្រួលនោះទេក្នុងការស្វែងរកមនុស្សម្នាក់ដែលចុះសម្រុង និងអាចសាងអនាគតជាមួយគ្នាបាន។

ដោយយោងតាមប្រភពព័ត៌មានមួយបានលើកយកមូលហេតុរបស់តារាប្រុស៥រូប ដែលពួកគេមិនដែលគិតពីរឿងរៀបការនោះទេ។

តារាទាំង៥នោះមានអ្នកណាខ្លះ? តោះ! ទៅទស្សនាទាំងអស់គ្នា៖ 

១. Pope Thanawat

តារាសម្តែងប្រុសដ៏ល្បីរូបនេះបាននិយាយប្រាប់អ្នកកាសែតថាតែងតែមានមនុស្សដែលលោកទាក់ទងជាមួយជារឿយៗ តែលោកមិនចង់ប្រាកដប្រជាជាមួយនរណាម្នាក់ទេ។ Pope បញ្ជាក់ទៀតថា លោកមិនដែលគិតនិងរៀបការទេ នៅម្នាក់ឯងបែបនេះសប្បាយជាង។ 

២. Sunny Suwanmethanont

តារាប្រុសរូបនេះមិនដែលនិយាយពីរឿងស្នេហារបស់ខ្លួនទេ។ Sunnyធ្លាប់និយាយបែបកំប្លែងៗថាមិនគិតពីរឿងរៀបការទេ ទោះបីជានៅម្នាក់ឯងក៏មិនឯការដែរ សុំត្រឹមតែមានដើមឈើ និងឆ្មាជាមិត្តគឺគ្រប់គ្រាន់ហើយ។   

Sunny Suwanmethanont

៣. Ananda Everingham

Ananda និយាយថារឿងរៀបការគឺជារឿងដែលមិនចាំបាច់ ការចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមតែមួយសន្លឹកមិនអាចបញ្ជាក់ថាស្រលាញ់បានទេ។  

Ananda Everingham

៤. Pong Nawat

តារាសម្តែងប្រុសរូបនេះនិយាយថា លោកមិនដែលស្រម៉ៃដល់រឿងរៀបការទេ។ 

Pong Nawat

៥. God Jirayu

ថ្វីត្បិតតែតារាប្រុសរូបនេះមានសង្សារហើយក៏ពិតមែន តែរូបលោកផ្ទាល់មិនដែលគិតពីរឿងរៀបការ ឬមានកូននោះទេ។ លោកគិតថានិងរស់នៅ ស្វែងរកបទពិសោធន៍ថ្មីៗសម្រាប់ជីវិតជាមួយគ្នាបែបនេះប្រសើរជាង។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]