ហុងកុង៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោកទិនហ្វីStephen Chow ជាក់ជាពុំខាន។ បើនិយាយពីរឿងទិនហ្វីវិញ មនុស្សជាច្រើនសុទ្ធសឹងតែស្គាល់ ដោយសារភាពកំប្លុកកំប្លែង ក្រមិចក្រមើម និងវោហាស័ព្ទរបស់លោក។ ស្នាដៃរបស់លោកទិនហ្វីមានជាច្រើន ដូចជារឿងស្តេចបាល់ទាត់ទិនហ្វី សេ្តចល្បែងទិនហ្វី និងរឿងស្តេចពូថៅទិនហ្វីជាដើម។ តែរឿងមួយគត់ដែលល្បីនៅលើឆាកអន្តរជាតិនោះគឺរឿងស្តេចពូថៅទិនហ្វី។

យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ហ្វេនរបស់លោកទាំងអស់គ្នា ព្រោះកាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ថាលោកនឹងថតរឿងស្តេចពូថៅទិនហ្វីភាគ២ ជូនប្រិយមិត្តទស្សនាកម្សាន្តសាជាថ្មី។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយបានឱ្យដឹងថា តារាជើងចាស់វ័យ ៥៦ឆ្នាំរូបនេះកំពុងថតរឿងស្តេចពូថៅទិនហ្វីភាគ២។ គួរឱ្យដឹងផងដែរស្តេចពូថៅទិនហ្វីភាគ១ Kung Fu Hustle ជារឿងដ៏ល្បីបំផុតរបស់លោកនៅលើឆាកអន្តរជាតិ ដែលអាចឱ្យលោករកចំណូលបានរហូតដល់ទៅ ១០២លានដុល្លារ។ លើសពីនេះទៅទៀត រឿងនេះទទួលបានការកោតសរសើរជាច្រើន ហើយលោកក៏ឈ្នះបានពានរង្វាន់ Golden Horse Awards ៥ពាន និងពានរង្វាន់ Hong Kong Film Awards ៦ពានដោយសារតែរឿងមួយនេះផងដែរ។

លោកទិនហ្វីបាននិយាយថា រឿងថ្មីមួយនេះអាចមិនមែនជារឿងតភាគគ្នាទេ តែវាគឺជារឿងដែលឆ្លុះបញ្ចាំងអំពីសង្គមនាពេលបច្ចុប្បន្ន។ លោកទិនហ្វីនឹងដឹកនាំរឿងមួយនេះផ្ទាល់តែម្តង ហើយលោកក៏អាចចូលរួមសម្តែងជាតួកិត្តិយសផងដែរ។

ទិនហ្វីបាននិយាយថា៖

«ខ្ញុំមិនអាចវាយបានល្អដូចពីមុនទេ។ ខ្ញុំគ្រាន់តែជាតួជំនួស ឬតួកិត្តិយសចាស់ម្នាក់តែប៉ុណ្ណោះ។»

យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទចាក់បញ្ចាំងរឿងនេះវិញ យើងពុំទាន់ដឹងច្បាស់នៅឡើយទេ៕ 

ទិនហ្វី
ទិនហ្វី
ទិនហ្វី
ទិនហ្វី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]