ភ្នំពេញ៖ បើនិយាយពីបទចម្រៀងមួយបទ មានចំណងជើងថា “Sorry មួយលានដង” របស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ហើយ ព្រោះថាបទចម្រៀងនេះ ពិតជាល្បីល្បាញខ្លាំងមែនទែន។

យ៉ាងណាមិញ កាលពីម្សិញមិញនេះ ផលិតកម្មរស្មីហង្សមាស បានបង្កការភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រយ៉ាងខ្លាំង នៅពេលដែលផលិតកម្មបញ្ចេញបទ “Sorry មួយលានដង” ជា Version មនុស្សស្រី ដែលច្រៀងដោយកំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា។

ក្នុងនោះដែរ សម្រាប់បទជា Version មនុស្សស្រីនេះ ក៏កំពុងតែមានភាពទាក់ទាញមិនចាញ់ Version ប្រុសប៉ុន្មានដែរ ព្រោះគេសង្កេតឃើញថា គ្រាន់តែបទចម្រៀងនេះចេញភ្លាម ស្ទុះនៃការគាំទ្រកាន់តែកើនជាគំហុក និងមានអ្នក Share តៗគ្នារាប់ម៉ឺនដងឯណោះ។

ម៉្យាងវិញទៀត ក្រោយពីចេញបទចម្រៀងនេះហើយ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រ សរសើរថា ពិតជាសាកសមនឹងសម្លេងរបស់នាងខ្លាំងមែនទែន៕

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីរបស់ ឱក សុគន្ធកញ្ញា ទាំងអស់គ្នា៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
«Sorry មួយលានដង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត