ភ្នំពេញ៖ នាថ្ងៃនេះដែរ ជាទិវានៃក្តីស្រលាញ់ ដែលមនុស្សជាច្រើនបានបង្ហាញ ក្តីស្រលាញ់ទៅកាន់មនុស្ស ដែលខ្លួនស្រលាញ់ ដូចជាម្តាយឪពុក គ្រួសារបងប្អូន មិត្តរួមការងារជាច្រើន ជាមួយនឹងការបង្ហោះសារ និងរូបភាពព្រោងព្រាតពេញបណ្តាញសង្គម នាព្រឹកនេះ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងថ្ងៃនេះដែលក៏បានឃើញ តារាពហុជំនាញដ៏មានប្រជាប្រិយភាព លោករ៉ូលីន បានបង្ហាញក្តីស្រលាញ់ដើរតួជាកូនល្អ ទៅកាន់ម៉ែដោះរបស់ខ្លួន ដែលបានចិញ្ចឹមបីបាច់ថែរក្សាតាំងតែពីក្មេង រហូតមកដល់ពេលនេះ។

ដោយក្នុងនោះលោកបានផ្តល់ ជាកាដូដ៏មានតម្លៃគឺខ្សែដៃមាស តម្លៃរាប់រយដុល្លារ ដើម្បីធ្វើការជូនម៉ែដោះ ដែលប្រៀបដូចជាម្តាយ ទុកជាកាដូក្នុងថ្ងៃនេះ ជាមួយនឹងការភ្ជាប់សារដ៏វែង មានអត្ថន័យយ៉ាងជ្រាលជ្រៅ ធ្វើឲ្យមហាជនសរសើរដល់ទឹកចិត្តលោកគ្រប់គ្នា ដោយក្នុងនោះលោកបានរៀបរាប់ថា៖

«នេះគឺជាស្ត្រីមួយរូបដែលខ្ញុំឋិតក្នុងរង្វង់ដៃរបស់គាត់តាំងពីកើតង៉ាមក ព្រោះឪពុកម្តាយខ្ញុំរវល់ប្រកបការងាររៀងៗខ្លួន ៣០ឆ្នាំម៉ែដោះបីដូចជាម្តាយបង្កើត ចុងភៅដ៏ចំណាន និងជាគ្រូពេទ្យដ៏ជំនាញ ម៉ែលះបង់កាំលាំងកាយរបស់ខ្លួនដើម្បីគ្រួសារមួយនេះច្រើនណាស់ហើយ វយ័កាន់តែជ្រេពេលវេលាកាន់តែទៅមុខកូនធំម៉ែចាស់ ចឹងម៉ែត្រូវតែស្រណុកហើយព្រោះកូនខំរករាល់ថ្ងៃគឺដើម្បីចង់ឲ្យម៉ែរស់ស្រួល សប្បាយចិត្ត ស្លៀកពាក់ស្អាត ពិសារម្ហូបឆ្ងាញ់ៗ ហើយនេះជាកាដូបន្តិចបន្តូចសម្រាប់ ម៉ែនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ អត់ពីប៉ាម៉ាក់ទៅម៉ែគឺជាស្ត្រីតែម្នាក់ក្នុងលោកដែលកូនស្រលាញ់ជាងគេ សូមឲ្យទេវតាតាមតែរក្សាម៉ែឲ្យមានសុខភាពល្អនិងនៅជាម្លប់របស់កូនតរៀងទៅ កូនស្រលាញ់ម៉ែ happy valentine’s day »៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រ៉ូលីន
រ៉ូលីន និងម៉ែដោះ
រ៉ូលីន និងម៉ែដោះ
ម៉ែដោះរ៉ូលីន
រ៉ូលីន ជូនកាដូដល់ម៉ែដោះ
រ៉ូលីន ជូនកាដូដល់ម៉ែដោះ
រ៉ូលីន ជូនកាដូដល់ម៉ែដោះ
រ៉ូលីន ជូនកាដូដល់ម៉ែដោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន