ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ប៉ុន្មានថ្ងៃមកនេះមានការផ្ទុះរឿងដ៏កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយមានការបើកទម្លាយពីអតីតភរិយា ម្ចាស់ផលិតកម្មLD ថាតារាសម្តែងកញ្ញាសាឡាត់ ស្រឡាង បានលួចទាក់ទងស្វាមីខ្លួន រហូតទិញឡាន ផ្ទះឲ្យ។

រឿងមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ចង់ដឹងយ៉ាងខ្លាំង ខណៈពេលដែលអតីតភរិយាម្ចាស់ផលិតកម្មខាងលើនេះ នៅតែបន្តធ្វើការបង្ហោះរៀបរាប់ពីរឿងកន្លងមកជាច្រើន មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ក៏បានរង់ចាំការបកស្រាយពីតារាស្រីរូបនេះ តែមកទល់នឹងពេលនេះ នាងមិនទាន់បាន ធ្វើការបំភ្លឺពីអ្វីនោះទេ។

ក៏ប៉ុន្តែកាលពីពេលម្សិលមិញនេះ ស្រាប់តែលេចមុខតារារូបនេះបង្ហោះរូបភាព ជាមួយនឹងអត្ថន័យផ្សេងទៅវិញ ដោយក្នុងនោះ នាងបានធ្វើការរៀបរាប់ពីក្តីស្រលាញ់ទៅកាន់ ក្មេងៗកំព្រាដែលកំពុងជួបទុក្ខលំបាក។

ជាមួយគ្នានេះ មហាជនជាច្រើននៅតែបន្តចង់ជ្រាបច្បាស់ពីរឿងនេះ ថែមទាំងចង់ឲ្យតារារូបនេះធ្វើការបកស្រាយ ក៏ដូចជានិយាយខ្លះឲ្យប្រិយមិត្តបានដឹង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាសាឡាត់ ស្រឡាង
អតីតភរិយាម្ចាស់ផលិតកម្មLD
អតីតភរិយាម្ចាស់ផលិតកម្មLD
ម្ចាស់ផលិតកម្មLD
ម្ចាស់ផលិតកម្មLD
រូបដែលស្រីឡាង បង្ហោះក្រោយផ្ទុះរឿង
រូបដែលស្រីឡាង បង្ហោះក្រោយផ្ទុះរឿង
រូបដែលស្រីឡាង បង្ហោះក្រោយផ្ទុះរឿង
សារដែលស្រីឡាង បង្ហោះក្រោយផ្ទុះរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង