ភ្នំពេញ៖ នាក្នុងថ្ងៃទី ១៤ ខែកុម្ភៈ នេះ ឬដែលអ្នកអានភាគច្រើនតែងតែហៅថាថ្ងៃទិវានៃក្ដីស្រលាញ់ គឺជាការទន្ទឹងរង់ចាំនូវការចាក់បញ្ចាំងខ្សែភាពយន្ត «សេ្នហ៍នេះដើម្បីតែអូន» «More Than Blue» របស់ប្រិយមិត្តបានមកដល់។ បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ ឥលូវនេះលោកអ្នកអាចអញ្ជើញទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្ត នាថ្ងៃដ៏មានន័យហើយ។

ខ្សែភាពយន្ត «ស្នេហ៍នេះដើម្បីតែអូន» ជាខ្សែភាពយន្ត ដែលបង្ហាញអំពីសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរវាងប្រុសស្រីមួយគួ។ វាជាស្នេហាមួយ ដែលមានមនុស្សជាច្រើនមានការច្រណែន និងប៉ងចង់បាន។ ប៉ុន្តែលើលោកនេះគ្មានឡើយនៅភាពសុខស្រួល ឬសេចក្ដីស្រលាញ់មួយណា ដែលគ្មានការលះបង់នោះទេ រីឯស្នេហារបស់ពួកគេទាំងពីរនេះក៏ដូចគ្នា។

«ស្នេហ៍នេះដើម្បីតែអូន» ជាខ្សែភាពយន្តមួយ ដែលប្រិយមិត្តអ្នកអានមិនគួរមើលរំលងនោះទេ ព្រោះខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសេចក្ដីស្រលាញ់ និងការលះបង់រវាងមនុស្សពីរនាក់។ ដូច្នេះកុំភ្លេចនាំមនុស្សជាទីស្រលាញ់របស់អ្នកទៅទទួលយកនូវភាពផ្អែមល្ហែមពីខ្សែភាពយន្ត «ស្នេហ៍នេះដើម្បីតែអូន» រីឯអ្នកមិនមានគូនោះក៏អាចនាំមនុស្ស ដែលអ្នកលួចស្រលាញ់ទៅទស្សនាបានដែរ ព្រោះវាដូចជាការបង្ហាញប្រាប់គេថា អ្នកព្រមនឹងពលីអ្វីៗគ្រប់យ៉ាង ដើម្បីប្ដូរជាបេះដូងរបស់គេមកវិញ។

ចង់ដឹងថាខ្សែភាពយន្ត «សេ្នហ៍នេះដើម្បីតែអូន»«More Than Blue» កម្សត់ និងផ្អែមល្ហែមកម្រិតណានោះ កុំភ្លេចទៅទស្សនាភាពយន្ត «ស្នេហ៍នេះដើម្បីតែអូន» នៅរោភាពយន្តទាំងអស់គ្នា។ អ្វីដែលពិសេសជាងនេះទៀតនោះ បើប្រិយមិត្តធ្វើការជាវសំបុត្រតាមរយៈ True Money App នៅគ្រប់សាខានៃរោងភាពយន្ត Major Cineplex លោកអ្នកនឹងទទួលបាននូវកន្សែងសម្រាប់ជូតទឹកភ្នែកផងដែរ៕

រឿង «សេ្នហ៍នេះដើម្បីតែអូន»
រឿង «សេ្នហ៍នេះដើម្បីតែអូន»
រឿង «សេ្នហ៍នេះដើម្បីតែអូន»
រឿង «សេ្នហ៍នេះដើម្បីតែអូន»

ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]