រាជធានីភ្នំពេញ៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ពីខេត្តសៀមរាបទៅរដ្ឋធានីហាណូយ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អបអរឆ្នាំថ្មី និងទិវានៃក្ដីស្រលាញ់ ដោយក្នុងនោះសំបុត្រយន្តហោះចំនួន ៣ លានសន្លឹកនឹងត្រូវបានលក់ក្នុងតម្លៃពិសេស ចាប់ពី ០ ដុល្លារឡើងទៅ (ដោយមិនគិតកម្រៃ និងពន្ធនានា) នៅម៉ោង 12:00–14:00 (GMT+7) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ កុម្ភៈ ហើយអាចរកបានដោយចូលទៅកាន់គេហទំព័រ៖ www.vietjetair.com

សំបុត្រយន្តហោះលក់ក្នុងតម្លៃប្រូម៉ូសិននេះ អាចយកទៅប្រើសម្រាប់ការហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ដែលតភ្ជាប់ពីប្រទេសវៀតណាមមកខេត្តសៀមរាប និងទៅទីក្រុងតូក្យូ ក្រុងអូសាកា (ប្រទេសជប៉ុន) ទីក្រុងសេអ៊ូល ប៊ូសាន ដេគូ (កូរ៉េខាងត្បូង) ហុងកុង តៃប៉ិ កាវស៊ីង តាយជុង តាយណាន (កោះតៃវ៉ាន់) សិង្ហបុរី បាងកក ភូកេត ឈៀងម៉ៃ (ប្រទេសថៃ) កូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី) និងទីក្រុងយ៉ាំងហ្គោន (ប្រទេសមីយ៉ាន់ម៉ា)។ សំបុត្រមានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩។

កម្មវិធីប្រូម៉ូសិនធំបំផុតក្នុងតំបន់អាស៊ី សម្រាប់ផ្នែកហោះហើរនេះ មានបំណងផ្សព្វផ្សាយអំពីក្រុមហ៊ុន Vietjet ទូទាំងតំបន់ក្នុងឱកាសរដូវបុណ្យទាននេះ។ ជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិននេះ យុទ្ធនាការ ‘Love connection – Fly for love’ របស់ក្រុមហ៊ុន Vietjet ក៏កំពុងទទួលយកការចែករំលែកពីសំណាក់អ្នកធ្វើដំណើរនូវរឿងរ៉ាវស្នេហា ម្ហូបអាហារ វប្បធម៌ និងការធ្វើដំណើររបស់ពួកគាត់ ហើយតាមរយៈការចែករំលែកនេះ អ្នកធ្វើដំណើរមានឱកាសឈ្នះរង្វាន់ជាសំបុត្រធ្វើដំណើរទាំងទៅទាំងមកដោយឥតគិតថ្លៃ ដែលអាចឲ្យពួកគាត់ធ្វើដំណើរទៅកាន់គោលដៅក្នុងក្ដីសុបិនរបស់ខ្លួន៕

ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]