បរទេស៖ ប្រហែលជាប្រិយមិត្តបានស្គាល់ ពីតារាអ៊ីនស្តារក្រាមដ៏ល្បីនាង Lily Maymac ដែលនាងត្រូវគេចាត់ទុកជា អាយដលរបស់មនុស្សគ្រប់គ្នា។ មិនថា ការលេងខ្លួន ការតុបតែងមុខ ឬការស្លៀកពាក់ តែងត្រូវគេ ធ្វើតាម និងពេញចិត្តជានិច្ច។

បើងាកមើលរូបសម្រស់របស់ តារាស្រីរូបនេះវិញ ក៏មានមនុស្សជាច្រើនសរសើរថា ពិតជាស្រស់ស្អាត គួរឲ្យក្នាញ់យ៉ាងខ្លាំង ជាមួយនឹងបបូរមាត់ដ៏សែនស៊ិចស៊ី។

ប៉ុន្តែរឿងមួយដែលគេសរសើរនាង គឺនាងមិនខ្លាចក្នុងការឲ្យគេដឹងថា នាងមានសង្វារជុំវិញត្រគាក ដែលមិនមែនឃើញស្តើងៗទេ គឺឃើញក្រាស់តែម្តង។ តែមិនថ្វីទេ នាងមិនដែលលាក់លៀម ឬក៏កែរូប ឲ្យបាត់ស្នាមនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងស្លៀកឈុតប៊ីគីនី បញ្ចេញស្នាមសង្វារ ដោយភាពជឿជាក់បំផុត ហើយជាច្រើនដង នាងតែងក្លាហានក្នុងការបង្ហាញឲ្យគ្រប់គ្នាបានឃើញ។

ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បាននិយាយថា «កាលពីមុន ខ្ញុំពិតជាមានការអាម៉ាស់បំផុត ដែលខ្ញុំ មានវា ថែមទាំងខ្ញុំ មិនដែលហ៊ានស្លៀកឈុតប៊ីគីនីប៉ុន្មានទេ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ដែលខ្ញុំហ៊ានបង្ហាញ។ ខ្ញុំចង់ឲ្យគ្រប់គ្នា ស្រលាញ់ និងទទួលយកវា លើខ្លួនរបស់ខ្ញុំ»។ 

យ៉ាងណាមិញ ការដែលនាងLily Maymac បង្ហាញនូវស្នាមសង្វា ដោយគ្មានការអៀន នោះ គឺនាងចង់ឲ្យមនុស្សស្រីគ្រប់គ្នា ព្រមក្លាហាន និងទទួលយក នូវអ្វីដែលខ្លួនមាន៕

Lily Maymac
Lily Maymac
Lily Maymac
Lily Maymac
Lily Maymac
Lily Maymac បង្ហាញស្នាមសង្វារ ដោយភាពជឿជាក់
Lily Maymac បង្ហាញស្នាមសង្វារ ដោយភាពជឿជាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]