កូរ៉េខាងត្បូងLay ដែលមានឈ្មោះពេញថា Zhang Yixing ត្រូវបានគេដឹងថា គឺជាសមាជិក្រុម EXO ជនជាតិចិនតែមួយរូបគត់ ដែលនៅសល់ក្នុងក្រុម ហើយរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ Lay មិនមានសកម្មភាពជាក្រុមឡើយ ជាមួយនឹងសមាជិកក្រុម EXOដ៏ទៃទៀត មិនថាតែការចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ ការឡើងសម្តែងលើឆាកប្រគំតន្រ្តីនានា ឬក៏Concert ផ្ទាល់ខ្លួនរបស់ EXO ជាដើម ក៏គេសង្កេតឃើញថាមិនមានវត្តមាន Lay ចូលរួមជាមួយដែរ។ ដោយភាគច្រើនគេឃើញ Lay ធ្វើតែសកម្មភាពទោលម្នាក់ៗឯង ដែលទាំងនេះ ធ្វើឲ្យអ្នកគាំទ្រមិនគិតមិនបារម្ភមិនបាន ដោយ Lay អាចជាសមាជិកបន្ទាប់ ដែលនឹងត្រូវដើរចេញពីក្រុម EXO ក៏ថាបានដែរ។

ប៉ុន្តែមិនថាយ៉ាងណា ងាកមកកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ របស់កម្លោះសង្ហា Zhang Yixing ជាមួយនឹងសារព័ត៌មានរបស់ Asia Today វិញម្តង ដោយក្នុងនោះ លោកបានរំឮកដល់អតីតកាលចាស់ៗ កាលពីលោកនៅត្រឹមតែជាក្មេងហ្វឹកហាត់ Trainee នៅក្នុងផលិតកម្ម SM Entertainment ដែលជាផលិតកម្មដែលលោកកំពុងតែជ្រកក្រោមនាពេលបច្ចុប្បន្ននេះ។

តារាប្រុសរូបនេះ បាននិយាយថា កាលនោះខាងផលិតកម្ម មិនសូវធ្វើការវាយតម្លៃបេក្ខជនលើសមត្ថភាពប៉ុន្មានឡើយ ហើយអ្វីដែលគេយកចិត្តទុកដាក់វាយតម្លៃជាពិសេសនោះគឺ ទៅលើរូបសម្រស់ មុខមាត់និងរូបរាង។ 

លោកបន្តថា កាលនោះផលិតកម្ម បានវាយតម្លៃឲ្យលោកបានត្រឹម កម្រិត C តែប៉ុណ្ណោះ ខណៈដែលកម្រិត D គឺជាកម្រិតដែលអន់បំផុត។ លោកបន្ថែមទៀតថា ចំណាត់ថ្នាក់របស់លោក បើរាប់ចាប់ពីចុងក្រោយគេមក គឺលោកនៅលេខរៀងទី៤ ប៉ុន្តែហាក់បីដូចជាកម្លាំងជំរុញចិត្ត ដោយសារតែ ទទួលបានកម្រិត C នេះហើយ ទើបធ្វើឱ្យលោកខិតខំប្រឹងកាន់តែខ្លាំង ទាំងហ្វឹកហាត់ និងមើលថែរូបរាងរបស់ខ្លួន បានសង្ហាបែបនេះ៕  

Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay កាលនៅជាក្មេងហ្វឹកហាត់
Lay កាលនៅជាក្មេងហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]