កូរ៉េខាងត្បូង៖ មិនថាជាតារាចម្រៀង ឬតារាសម្តែងរមែងតែងតែចៀសមិនផុតពីព័ត៌មានចចាមអារ៉ាមពីនេះពីនោះជារឿយៗ ព្រោះពួកគេជាមនុស្សដែលគ្រប់គ្នាចាប់អារម្មណ៍ និងផ្តោតសំខាន់លើ។

ដោយយោងតាមប្រភពព័ត៌មានមួយបានលើកយកតារាកូរ៉េ៥រូប ដែលពួកគេមានពាក្យចចាមអារ៉ាមទាក់ទងពីរឿងស្នេហាច្រើន រហូតដល់ថ្នាក់ខ្ចិលនឹងចេញមុខបកស្រាយ។

តារាទាំង៥នោះមានអ្នកណាខ្លះ? តោះ! ទស្សនាទាំងអស់គ្នា៖  

១. IU

តារាចម្រៀង និងតារាសម្តែងស្រី IU តែងតែមានព័ត៌មានជាញឹកញាប់ថាទំនាក់ទំនងជាមួយតារាប្រុសរូបនេះ តារាប្រុសរូបនោះ ដូចជា Lee Hyun Woo Eunhyuk Lee Joon Ki និង Kang Ha-neul ជាដើម។ 

IU

២. Kim Soo-hyun

ទោះបីជាតារាប្រុសរូបនេះ មិនទាន់តែគូស្នេហ៍ពិតប្រាកដ តែរូបលោកផ្ទាល់មានពាក្យចចាមអារ៉ាមថាជាមួយតារាស្រីជាច្រើនដូចជា Seo Hee Sandara Park Yoona  Eunjung Nana និង Suzy។  

Kim Soo-hyun

៣. G-Dragon

G-Dragon ជាតារាដែលមានពាក្យចចាមអារ៉ាមញឹកញាប់បំផុត ស្ទើរតែជារៀងរាល់ឆ្នាំដែលមានទាំងតារាជប៉ុន និងតារាកូរ៉េដូចជា Kiko Mizuhara Nana Komatsu  Lee Joo-yeon Teayeon  Sandara Par Sulli និង Lizzy។ 

G-Dragon

៤. Yoona

ដោយសារតែ Yoona ជាតារាស្រីដែលមានឈ្មោះល្បី និងមានរូបសម្រស់ដ៏ស្រស់ស្អាតទើបធ្វើឲ្យនាងមានពាក្យចចាមអារាមជាតារាប្រុសជាច្រើនរូបដូចជា Choi Siwon, PSY, Seo In-guk, Yunho, Taecyeon, Kim Soo-hyun, Ji Chang-wook រួមទាំងតារាប្រុសចិនលោក Li Yifeng ទៀតផង។  

Yoona

៥. Suzy

Suzy ធ្លាប់និយាយផ្ទាល់មាត់ថា នាងមានទំនាក់ទំនងជាមួយលោក Lee Min Ho។ ក្រៅពីនេះនៅមានពាក្យចចាមអារ៉ាមជាមួយតារាប្រុសផ្សេងទៀតដូចជា Kim Soo-hyun  Lee Jong-suk, Lee Dong-wook និង Sung Joon។ គួររំលឹកផងដែរថា ធ្លាប់មានការលេចចេញនូវរូបថតSung Joon អោបស្មា Suzy ដែលធ្វើឲ្យគ្រប់គ្នាសង្ស័យថាពួកមានទំនាក់ទំនងនិងគ្នាពិតប្រាកដមែនឬយ៉ាងណា។

Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]