កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជ្រាបរូចមកហើយថា នាង Song Hye Kyo ដែលអ្នកគាំទ្រខ្មែរហៅនាងថា ហាន់ ជីអ៊ុន មានសុភមង្គលខ្លាំងប៉ុណ្ណារ ក្រោយពីនាងស្ម័គ្រព្រមចូលរោងការជាមួយបុរសសង្ហាលោក Song Joong Ki ដែលជាតារាសម្តែងដ៏ល្បី។ 

Song Hye Kyo និង Song Joongki

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះវិញ អ្នកគាំទ្រមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញសកម្មភាពចម្លែកៗរបស់នាង Song Hye Kyo នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថាប្រហែលជាតារាស្រីរូបនេះ មានបញ្ហាស្នេហាជាមួយស្វាមី ទើបបានជានាង ទៅជាបែបនេះ។

ក្នុងនោះដែរ អ្នកគាំទ្រសង្កេតឃើញថា នាង Song Hye Kyo បានលុបរូបថតជាច្រើន នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដូចជារូបថតជាមួយតារាប្រុស Park Bo Gum តួឯកប្រុសដែលសម្តែងរឿងថ្មីជាមួយនាង ក្រោយពីរឿងនោះត្រូវបានបញ្ចប់ និងរូបភាពផ្សេងៗទៀតដូចជា  រូបជាមួយលោក Onew សមាជិក SHINee និងរូបក្នុងការប្រគំតន្ត្រីរបស់នាង IU ជាដើម មិនត្រឹមតែប៉ុណ្ណោះ រូបភាពខ្លះដែលថតជាមួយលោក Song Joongki ដែលជាស្វាមីនាង ក៏នាងលុបចេញផងដែរ។

ទាំងនេះបានធ្វើឲ្យអ្នកគាំទ្រកើតក្តីបារម្ភចំពោះតារាស្រីរូបនេះ និងស្វាមីយ៉ាងខ្លាំង ព្រោះថាសកម្មភាពបែបនេះ គឺពិតជាប្លែកខ្លាំងដែលនាងមិនធ្លាប់ធ្វើពីមុននោះទេ។ ម៉្យាងវិញទៀត ក្រោយពីលុបរូបភាពខ្លះចោលហើយ នាង Song Hye Kyo ថែមទាំងផ្លាស់ប្តូររូបប្រូហ្វាល់ ជាពណ៌អ្វីម្យ៉ាងដែលមិនមែនជារូបនាងថែមទៀតផង។

ក៏ប៉ុន្តែ សម្រាប់ការលុបចោលរូបភាពមួយចំនួននេះដែរ អ្នកគាំទ្រនៅតែគិតថា បើសិនជានាង Song Hye Kyo មានបញ្ហាជាមួយស្វាមី ក៏ពិតមែន ក៏ប្រហែលមិនសូវជាធំខ្លាំងអីណាស់ណា ដល់ថ្នាក់លែងលះគ្នានោះដែរ ព្រោះនាង នៅទុករូបថតជាច្រើនសន្លឹកជាមួយស្វាមី ដូចជាវីដេអូឈុតក្រៅឆាកថត Pre Wedding និងរូបថតរៀបការផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបដែល Song Hye Kyo លុបចោល
រូបដែល Song Hye Kyo លុបចោល
រូបដែល Song Hye Kyo លុបចោល
គណនីរបស់ Song Hye Kyo ពេលនេះ
រូបដែលនៅសល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]