ភ្នំពេញ៖ ក្រោយពីបានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមក ឃើញថាពិធីករ និងពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាងគង់ សុជាតិ និងលោកជា វិបុល មានសុភមង្គលនៅក្នុងគ្រួសារកាន់តែខ្លាំងឡើង បន្ទាប់ពីទទួលបានចំណងដៃ កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។

យ៉ាងណាមិញទោះបីជាអ្នកទាំង២មានកូនមួយទៀតយ៉ាងណាក្តី ក៏ប៉ុន្តែពួកគេតែងតែផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅ ក៏ដូចជាសុភមង្គល ទៅកាន់កូនៗរបស់ខ្លួនជានិច្ច។ ដូច្នោះហើយ ទើបធ្វើឲ្យមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់ម្តាយឪពុកទាំង២នេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏បានលេចនូវវីដេអូមួយ ដែលបង្ហាញពីសុភមង្គលនៅក្នុងគ្រួសារ ភាពស្និទ្ធស្នាលរវាងកូន និងអ្នកទាំង២ នៅលើបណ្តាញសង្គម ដែលមានការរាំលេងសប្បាយ ជាមួយកូនស្រី យ៉ាងមានក្តីសុខយ៉ាងខ្លាំង។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់គួ្រសារមួយនេះ ដែលតែងតែបង្ហាញនូវសុភមង្គល ដល់កូនៗរបស់ខ្លួនជានិច្ច ទោះបីជាអ្នកទាំង២មានភាពមមាញឹកនៅក្នុងការងារខ្លាំងយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ និងគ្រួសារ បង្ហាញសុភមង្គល
គង់ សុជាតិ និងគ្រួសារ បង្ហាញសុភមង្គល
គង់ សុជាតិ និងគ្រួសារ បង្ហាញសុភមង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល