អង់គ្លេស៖ ក្លិបតោខៀវ Chelea ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានលោក Zidane មកដឹកនាំក្រុមតោខៀវ ជំនួសកន្លែងរបស់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Maurizio Sarri។ លោក Zidane បានសម្រាកពីការងារជាគ្រូបង្វឹក ចាប់តាំងពីលោកចាកចេញពីក្លិប Real Madrid ក្រោយពេលដែលលោកដឹកនាំក្រុមយក្សអេស្ប៉ាញមួយនេះឈ្នះពាន UEFA Champions League ៣រដូវកាលជាប់ៗគ្នា។

លោក Zidane

លោក Sarri ហាក់បីដូចជាដឹងមុនហើយ អំពីការកើនកម្ដៅកៅអីគ្រូបង្វឹករបស់លោក ក្រោយចាញ់ក្រុមមេឃខៀវ Manchester City ៦-០ កាលពីសប្តាហ៍មុន។ បេក្ខភាពសម្រាប់បន្តតំណែងរបស់លោកមាន ២រូបដែលក្លិបកំពុងពិចារណា រួមមានលោក Zidane អតីតគ្រូបង្វឹករបស់ Real Madrid និងលោក Gianfranco Zola ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹកនៅ Chelsea ផ្ទាល់តែម្តង។

លោក​ Sarri និងលោក Zola

សារព័ត៌មានជាច្រើនបានរាយការណ៍ពីការចរចារវាងក្លិប Chelsea ជាមួយលោក Zidane បន្ទាប់ពីក្រុមអ្នកគាំទ្រ ក៏ដូចជាលោក Sarri ផ្ទាល់ ហាក់ដូចជាកំពុងមានបញ្ហាដុនដាបខ្លាំងនៅ Chelsea។ 

បញ្ហាធំបំផុតមួយផ្សេងទៀតសម្រាប់ Chelsea គឺជាការបារម្ភខ្លាចបាត់បង់កីឡាករឆ្នើម Eden Hazard។ ស្របពេលដែលក្រុមកំពុងធ្លាក់ចុះ គេសង្កេតឃើញ Hazard ដូចជាមានបំណងចាកចេញទៅកាន់ Real Madrid។ ប៉ុន្តែរឿងមួយដែលគួរឱ្យចាប់អារម្មណ៍គឺ Hazard ជាកីឡាករដែល Zidane ពេញចិត្ត ហើយប្រាកដណាស់ថារូបគេនឹងអាចក្លាយជាកូនសោរសំខាន់ ក្នុងការចរចានាំយកលោក Zidane មកកាន់ Chelsea៕

Eden Hazard និងលោក Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]