កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារារ៉េបស្រីប្រចាំក្រុមចម្រៀងនារី AOA Jimin បានបង្ហោះរូបថតមួយចំនួននៅលើ គណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ មិនព្រួយបារម្ភពីសុខភាពនាងមិនបាន។

ជាការពិតណាស់ កាលពីថ្ងៃទី១២ កុម្ភៈ ម្សិលមិញនេះ បានបង្ហោះរូបថតចេញដើរលេងកម្សាន្តនៅខាងក្រៅ ជាមួយនឹងស្នាមញញឹម ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា រូបរាងនិងមុខមាត់របស់នាង ពិតជាស្គមតូចខ្លាំងមែនទែន ខុសប្លែកឆ្ងាយ កាលពីនាងនៅប្រមូតបទចម្រៀងជាមួយក្រុម AOA ដាច់តែម្តង។

Jimin តែងត្រូវបានគេដឹងថានាងជាតារាស្រីម្នាក់ ដែលមានរូបរាងតូចល្អិត និងមានមុខមាត់តូចៗគួរឲ្យស្រលាញ់ ជាពិសេសគឺនៅក្នុងបទចម្រៀងដែលបានចេញចុងក្រោយគឺបទ «Bingle Bangle» គឺនាងពិតជាមានសាច់មានឈាមស្រស់ស្រាយខ្លាំងណាស់ ប៉ុន្តែមិនថាយ៉ាងណា ស្រាប់ឃើញនាងមានការប្រែប្រួលរូបរាងមកជា ស្គមស្គាំងបែបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ចំពោះសុខភាពរបស់នាង។ 

មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានចូលទៅComment ទាំងការព្រួយបារម្ភ ដោយបានប្រាប់ឲ្យនាង ថែរក្សាសុខភាពរបស់ ញុំាអាហារឲ្យបានគ្រប់គ្រាន់ និងសុំឲ្យនាងបញ្ឈប់ការសម្រកទម្ងន់ខ្លួនឯងបន្តទៀត ថែមទៀតផង៕ 

Jimin កាលប្រមូតបទ «Bingle Bangle»
Jimin កាលប្រមូតបទ «Bingle Bangle»
Jimin បច្ចុប្បន្ន
Jimin បច្ចុប្បន្ន
Jimin បច្ចុប្បន្ន
Jimin បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]